(ភ្នំពេញ)៖ ទន្ទឹមនឹងការរីកចម្រើននូវអរិយធម៌បុរាណៗ ប្រជាសាសន៍នីមួយៗបានបង្កើតនូវអំណាចគ្រប់គ្រងរដ្ឋ និងទីក្រុងសម្រាប់តាំងជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងយោធា។ រហូតមកដល់ពេលនេះ ទីក្រុងចំណាស់ៗទាំងនោះគឺមានអាយុកាលរាប់រយរាប់ពាន់ឆ្នាំមកហើយ ដោយទីក្រុងខ្លះនៅបន្តជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ដ៏ល្បីល្បាញ។

ខាងក្រោមនេះជាបណ្ដាទីក្រុងចំណាស់ល្បីៗនៅលើពិភពលោក៖

៦០. ទីក្រុងស៉ីដនី (Sydney) ប្រទេសអូស្ត្រាលី មានអាយុកាល២៣៤ឆ្នាំ (១៧៨៨)។

៥៩. ទីក្រុងបាងកក (Bangkok) ប្រទេសថៃ មានអាយុកាល២៤០ឆ្នាំ (ឆ្នាំ១៧៨២)។

៥៨. ទីក្រុងញូវយ៉ក (New York) នៃសហរដ្ឋអាមេរិក មានអាយុកាល៣៩៨ឆ្នាំ (១៦២៤)។

៥៧. ទីក្រុងភ្នំពេញ (Phnom Penh) ប្រទេសកម្ពុជា មានអាយុកាល៦៥០ឆ្នាំ (ឆ្នាំ១៣៧២)។

៥៦. ទីក្រុងវ៉ាសូវី (Warszawa) ប្រទេសប៉ូឡូញ មានអាយុកាល៧២២ឆ្នាំ (ឆ្នាំ១៣០០)។

៥៥. ទីក្រុងមូស្គូ (Moscow) ប្រទេសរុស្ស៉ី មានអាយុកាល៨៧៥ឆ្នាំ (ឆ្នាំ១១៤៧)។

៥៤. ទីក្រុងយសោធរបុរៈ (Yasodarapura) ប្រទេសកម្ពុជា មានអាយុកាល១,១២៧ឆ្នាំ (ឆ្នាំ៨៩៣)។

៥៣. ទីក្រុងកៀវ (Kyiv) ប្រទេសអ៊ុយក្រែន មានអាយុកាល១,៥៤០ឆ្នាំ (ឆ្នាំ៤៨២)។

៥២. ទីក្រុងឡុងដ៍ (London) ប្រទេសអង់គ្លេស មានអាយុកាល១,៩៧៥ឆ្នាំ (៤៧)។

៥១. ទីក្រុងស្គបព្យែ (Skopje) ប្រទេសម៉ាសេដ្វានខាងជើង មានអាយុកាល២,០៣៣ឆ្នាំ (១១មុនគ.ស)។

៥០. ទីក្រុងស្ត្រាស់ប័រ (Strasbourg) ប្រទេសបារាំង មានអាយុកាល២,០៣៤ឆ្នាំ (១២មុនគ.ស)។

៤៩. ទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងជើង មានអាយុកាល២,០៤០ឆ្នាំ (១៨មុនគ.ស)។

៤៨. ទីក្រុងខឺនល៍ (Koln) ប្រទេសអាល្លឺម៉ង់ មានអាយុកាល២,០៦០ឆ្នាំ (៣៨មុនគ.ស)។

៤៧. ទីក្រុងហ្ស៊ូរិច (Zürich) ប្រទេសស្វ៉ីស មានអាយុកាល២,០៧២ឆ្នាំ (៥០មុនគ.ស)។

៤៦. ទីក្រុងប៉ារីស (Paris) ប្រទេសបារាំង មានអាយុកាល២,០៧៤ឆ្នាំ (៥២មុនគ.ស)។

៤៥. ទីក្រុងកៀរ (Cairo) ប្រទេសអេហ្ស៉ីប មានអាយុកាល២,១២២ឆ្នាំ (១០០មុនគ.ស)។

៤៤. ទីក្រុងវ៉ាលែនស្យា (Valencia) ប្រទេសអេស្ប៉ាញ មានអាយុកាល២,១៦០ឆ្នាំ (១៣៨មុនគ.ស)។

៤៣. ទីក្រុងហាណូយ (Hanoi) ប្រទេសវៀតណាម មានអាយុកាល២,២៧៩ឆ្នាំ (២៥៧មុនគ.ស)។

៤២. ទីក្រុងប៊ែលក្រាដ (Belgrade) ប្រទេសស៊ែប៊ី មានអាយុកាល២,៣០១ឆ្នាំ (២៧៩មុនគ.ស)។

៤១. ទីក្រុងសូហ្វ៉ី (Sofia) ប្រទេសប៊ែលហ្ស៉ិក មានអាយុកាល២,៣២២ឆ្នាំ (៣០០មុនគ.ស)។

៤០. ទីក្រុងបាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញ មានអាយុកាល២,៣២២ឆ្នាំ (៣០០មុនគ.ស)។

៣៩. ទីក្រុងអាឡិចសង់ទ្រី (Alexandria) ប្រទេសអេហ្ស៉ីប មានអាយុកាល១,៣៥៤ឆ្នាំ (៣៣២មុនគ.ស)។

៣៨. ទីក្រុងប៊ីហូរ៉ូដ ឌីនីសត្រូវស្គី (Bihorod Dnistrovskyi) ប្រទេសអ៊ុយក្រែន មានអាយុកាល២,៥២២ឆ្នាំ (៥០០មុនគ.ស)។

៣៧. ទីក្រុងប៊ូខារ៉ា (Bukhara) ប្រទេសអ៊ូសបេគីស្ថាន មានអាយុកាល២,៥២២ឆ្នាំ (៥០០មុនគ.ស)។

៣៦. ទីក្រុងម៉ារសី (Marseille) ប្រទេសបារាំង មានអាយុកាល២,៦២២ឆ្នាំ (៦០០មុនគ.ស)។

៣៥. ទីក្រុងកុងស្ដង់ទីន (Constantine) ប្រទេសអាល់ហ្សេរី មានអាយុកាល២,៦២២ឆ្នាំ (៦០០មុនគ.ស)។

៣៤. ទីក្រុងអ៉ីប៊ីហ្សា (Ibiza) ប្រទេសអេស្ប៉ាញ មានអាយុកាល២,៦៧៦ឆ្នាំ (៦៥៤មុនគ.ស)។

៣៣. ទីក្រុងអ៉ីស្ដង់ប៊ុល (Istanbul) ប្រទេសតួកគី មានអាយុកាល២,៦៨២ឆ្នាំ (៦៦០មុនគ.ស)។

៣២. ទីក្រុងណាប៉ូលី (Naples) ប្រទេសអ៉ីតាលី មានអាយុកាល២,៧០២ឆ្នាំ (៦៨០មុនគ.ស)។

៣១. ទីក្រុងមីឡាណូ (Milan) ប្រទេសអ៉ីតាលី មានអាយុកាល២,៧២២ឆ្នាំ (៧០០មុនគ.ស)។

៣០. ទីក្រុងទ្រីប៉ូលី (Tripoli) ប្រទេសលីបង់ មានអាយុកាល២,៧២២ឆ្នាំ (៧០០មុនគ.ស)។

២៩. ទីក្រុងឌែលហ៉ី (Delhi) ប្រទេសឥណ្ឌា មានអាយុកាល២,៧២២ឆ្នាំ (៧០០មុនគ.ស)។

២៨. ទីក្រុងប៉ាលែរម៉ូ (Palermo) ប្រទេសអ៉ីតាលី មានអាយុកាល២,៧៥៦ឆ្នាំ (៧៣៤មុនគ.ស)។

២៧. ទីក្រុងរ៉ូម (Rome) ប្រទេសអ៉ីតាលី មានអាយុកាល២,៧៧៥ឆ្នាំ (៧៥៣មុនគ.ស)។

២៦. ទីក្រុងសាម៉ារកង់ដ៍ (Samarkand) ប្រទេសអ៊ូសបេគីស្ថាន មានអាយុកាល២,៨២២ឆ្នាំ (៨០០មុនគ.ស)។

២៥. ទីក្រុងសេវីល (Seville) ប្រទេសអេស្ប៉ាញ មានអាយុកាល២,៩២២ឆ្នាំ (៩០០មុនគ.ស)។

២៤. ទីក្រុងម៉ាឡាហ្កា (Malaga) ប្រទេសអេស្ប៉ាញ មានអាយុកាល២,៩២២ឆ្នាំ (៩០០មុនគ.ស)។

២៣. ទីក្រុងហ្សាដារ (Zadar) ប្រទេសក្រូអាស៉ី មានអាយុកាល៣,០២២ឆ្នាំ (១០០០មុនគ.ស)។

២២. ទីក្រុងអ៉ឹមទីសស្គែតា (Mtskheta) ប្រទេសហ្ស៊កហ្ស៉ី មានអាយុកាល៣,០២២ឆ្នាំ (១០០០មុនគ.ស)។

២១. ទីក្រុងពារាណសី (Varanasi) ប្រទេសឥណ្ឌា មានអាយុកាល៣,០២២ឆ្នាំ (១០០០មុនគ.ស)។

២០.​ ទីក្រុងប៉េកាំង ឬប៉ីជីង (Beijing) ប្រទេសចិន មានអាយុកាល៣,០៦៧ឆ្នាំ (១០៤៥មុនគ.ស)។

១៩. ទីក្រុងកាឌីស (Cadiz) ប្រទេសអេស្ប៉ាញ មានអាយុកាល៣,១២២ឆ្នាំ (១១០០មុនគ.ស)។

១៨. ទីក្រុងឆាងអាន ឬស៉ីអាន (Xi' an) ប្រទេសចិន មានអាយុកាល៣,១២២ឆ្នាំ (១១០០មុនគ.ស)។

១៧. ទីក្រុងលីស្បោន (Lisbon) ប្រទេសព័រទុយហ្កាល់ មានអាយុកាល៣,២២២ឆ្នាំ (១២០០មុនគ.ស)។

១៦. ទីក្រុងបាលខ៍ (Balkh) ប្រទេសអាហ្វហ្កានីស្ថាន មានអាយុកាល៣,៣២២ឆ្នាំ (១៣០០មុនគ.ស)។

១៥. ទីក្រុងឡាណាកា (Larnaca) ប្រទេសស៉ីប មានអាយុកាល៣,៤២២ឆ្នាំ (១៤០០មុនគ.ស)។

១៤. ទីក្រុងឡកយ៉ាង (Luoyang) ប្រទេសចិន មានអាយុកាល៣,៦២២ឆ្នាំ (១៦០០មុនគ.ស)។

១៣.​ ទីក្រុងដាម៉ាស (Damascus) ប្រទេសស៉ីរី មានអាយុកាល៤,០២២ឆ្នាំ (២០០០មុនគ.ស)។

១២. ទីក្រុងអង់ការ៉ា (Ankara) ប្រទេសតួកគី មានអាយុកាល៤,០២២ឆ្នាំ (២០០០មុនគ.ស)។

១១. ទីក្រុងអាឡេប៉ូ (Aleppo) ប្រទេសស៉ីរី មានអាយុកាល៤,០២២ឆ្នាំ (២០០០មុនគ.ស)។

១០. ទីក្រុងសេរុយសាឡឹម (Jerusalem) ប្រទេសអ៉ីស្រាអែល មានអាយុកាល៤,៨២២ឆ្នាំ (២៨០០មុនគ.ស)។

៩. ទីក្រុងប៊ីប្លិ៍ (Bible) ប្រទេសលីបង់ មានអាយុកាល៥,០២២ឆ្នាំ (៣០០០មុនគ.ស)។

៨. ទីក្រុងបេរូត (Beirut) ប្រទេសលីបង់ មានអាយុកាល៥,០២២ឆ្នាំ (៣០០០មុនគ.ស)។

៧. ទីក្រុងកៀរឃុក (Kirkuk) ប្រទេសអ៉ីរ៉ាក់ មានអាយុកាល៥,០២២ឆ្នាំ (៣០០០មុនគ.ស)។

៦. ទីក្រុងលូស័រ (Luxor) ប្រទេសអេហ្ស៉ីប មានអាយុកាល៥,២២២ឆ្នាំ (៣២០០មុនគ.ស)។

៥. ទីក្រុងអាតែន (Athens) ប្រទេសក្រិក មានអាយុកាល៦,០២២ឆ្នាំ (៤០០០មុនគ.ស)។

៤. ទីក្រុងអ៊ែលហ្វាយ៉ុម (El Fayoum) ប្រទេសអេហ្ស៉ីប មានអាយុកាល៦,០២២ឆ្នាំ (៤០០០មុនគ.ស)។

៣. ទីក្រុងស៊ូសា (Susa) ប្រទេសអ៉ីរ៉ង់ មានអាយុកាល៦,២២២ឆ្នាំ (៤២០០មុនគ.ស)។

២. ទីក្រុងអាហ្គោ (Argos) ប្រទេសក្រិក មានអាយុកាល៧,០២២ឆ្នាំ (៥០០០មុនគ.ស)។

១. ទីក្រុងសេរីកូ (Jericho) ទឹកដីប៉ាឡេស្ទីន មានអាយុកាល១១,៦២២ឆ្នាំ (៩៦០០មុនគ.ស)។

ប្រភព៖ Statistics for Everyone