(ភ្នំពេញ)៖ ស្រាបៀរគឺជាភេសជ្ជៈដ៏ពេញនិយម ដែលមនុស្សពេញវ័យនៅជុំវិញពិភពលោក ចូលចិត្តទទួលទាន ជាពិសេសក្នុងឱកាសជួបជុំគ្នាផ្សេងៗ។ តើប្រជាជនប្រទេសណាខ្លះទៅដែលពិសាស្រាបៀរច្រើនៗជាងគេបំផុត?
ខាងក្រោមនេះ គឺជាទិន្នន័យបង្ហាញពីបរិមាណស្រាបៀរជាមធ្យម ដែលប្រជាជនម្នាក់ៗទទួលទានក្នុងមួយឆ្នាំ ហើយនៅក្នុងប្រទេសស្ថិតនៅចំណាត់ថ្នាក់លើគេទាំង១០ ប្រចាំឆ្នាំ២០១៩ ជាពេលដែលវិបត្តិកូវីដរាតត្បាតជាសកលកូវីដ១៩មិនទាន់ផ្ទុះឡើង៖
១០. ឡេតូនី (៨១.៤លីត្រ)
៩. ក្រូអាស៊ី (៨៥.៥លីត្រ)
៨. អេស៉្បាញ (៩២.៩លីត្រ)
៧. អៀរឡង់ (៩៥.៥លីត្រ)
៦. ណាមីប៊ី (៩៥.៥លីត្រ)
៥. ប៉ូឡូញ (៩៧.៧លីត្រ)
៤. អាល្លឺម៉ង់ (៩៩លីត្រ)
៣. រ៉ូម៉ានី (១០០.៣លីត្រ)
២. អូទ្រីស (១០៧.៣លីត្រ)
១. សាធារណរដ្ឋឆែក (១៨៨.៦លីត្រ)៕