(ភ្នំពេញ)៖ កម្មវិធីបវរកញ្ញាចក្រវាឡ ឬ Miss Universe គឺជាព្រឹត្តិការណ៍ប្រកួតប្រជែងសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលដំណើរការដោយ អង្គការ Miss Universe Organization មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ Miss Universe ស្ថិតក្នុងចំណោមកម្មវិធីប្រឡងប្រណាំង រូបសម្រស់អន្តរជាតិធំៗចំនួន៤ ដែល៣ផ្សេងទៀតគឺ កម្មវិធីបរវកញ្ញាពិភពលោក (Miss World), កម្មវិធីបវរកញ្ញាអន្តរជាតិ (Miss International) និងកម្មវិធីបវរកញ្ញាផែនដី (Miss Earth)។ តើអ្នកដឹងទេថា ប្រទេសណា ដែលឈ្នះជ័យលាភីលេខ១ ក្នុងកម្មវិធី Miss Universe បានច្រើនជាងគេ?
* ធ្លាប់ឈ្នះបានចំនួន១លើក៖
១. អង់ហ្គោឡា (២០១១)
២. សាធារណរដ្ឋដូមីនីក (២០០៣)
៣. ប៉ាណាម៉ា (២០០២)
៤. បុតស្វាណា (១៩៩៩)
៥. ណាមីប៊ី (១៩៩២)
៦. ន័រវែស (១៩៩០)
៧. នេដឺឡង់ (១៩៨៩)
៨. ស៉ីលី (១៩៨៧)
៩. នូវែលសេឡង់ (១៩៨៣)
១០. អ៉ីស្រាអែល (១៩៧៦)
១១. អេស៉្បាញ (១៩៧៤)
១២. លីបង់ (១៩៧១)
១៣. ក្រិក (១៩៦៤)
១៤. អាហ្សង់ទីន (១៩៦២)
១៥. អាល្លឺម៉ង់ (១៩៦១)
១៦. ប៉េរូ (១៩៥៧)
* ធ្លាប់ឈ្នះបានចំនួន២លើក៖
១. បារាំង (១៩៥៣,២០១៦)
២. កូឡុំប៊ី (១៩៥៨,២០១៤)
៣. ជប៉ុន (១៩៥៩,២០០៧)
៤. កាណាដា (១៩៨២, ២០០៥)
៥. អូស្រ្តាលី (១៩៧២, ២០០៤)
៦. ទ្រីនីដាដនិងតូបាហ្គោ (១៩៧៧, ១៩៩៨)
៧. ថៃ (១៩៦៥, ១៩៨៨)
៨. ហ្វាំងឡង់ (១៩៥២, ១៩៧៥)
៩. ប្រេស៉ីល (១៩៦៣, ១៩៦៨)
* ធ្លាប់ឈ្នះបានចំនួន៣លើក៖
១. ឥណ្ឌា (១៩៩៤, ២០០០, ២០២១)
២. ម៉ិកស៉ិក (១៩៩១, ២០១០, ២០២០)
៣. អាហ្រ្វិកខាងត្បូង (១៩៧៨, ២០១៧, ២០១៩)
៤. ស៊ុយអែត (១៩៥៥, ១៩៦៦, ១៩៨៤)
* ធ្លាប់ឈ្នះបានចំនួន៤លើក៖
១. ហ្វីលីពីន (១៩៦៩, ១៩៧៣, ២០១៥, ២០១៨)
* ធ្លាប់ឈ្នះបានចំនួន៥លើក៖
១. ដែនដីផឺតូរីកូរបស់សហរដ្ឋអាមេរិក (១៩៧០, ១៩៧៣, ១៩៩៣, ២០០១, ២០០៦)
* ធ្លាប់ឈ្នះបានចំនួន៧លើក៖
១. វេណេស៊ុយអេឡា (១៩៧៩, ១៩៨១, ១៩៨៦, ១៩៩៦, ២០០៨, ២០០៩, ២០១៣)
* ធ្លាប់ឈ្នះបានចំនួន៨លើក (ច្រើនជាងគេបង្អស់)៖
១. សហរដ្ឋអាមេរិក (១៩៥៤, ១៩៥៦, ១៩៦០, ១៩៦៧, ១៩៨០, ១៩៩៥, ១៩៩៧, ២០១២)
គួរបញ្ជាក់ថា ម្ចាស់មកុដបរវកញ្ញាចក្រវាឡបច្ចុប្បន្ន គឺកញ្ញា ហាណាហ្ស សានឌូ (Harnaaz Sandhu) មកពីប្រទេសឥណ្ឌា ដែលបានឈ្នះជ័យលាភីលេខ១ ក្នុងកម្មវិធី Miss Universe 2021។ ដោយឡែក កម្មវិធី Miss Universe 2022 ដែលនឹងជាការប្រកួតប្រជែងបវរកញ្ញាចក្រវាឡលើកទី៧១នោះ ត្រូវបានគ្រោងនឹងប្រារព្ធឡើងក្នុងខែមករា ឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក៕