(ភ្នំពេញ)៖ ឧស្ម័នធម្មជាតិរាវ (LNG) គឺមានសីតុណ្ហភាពត្រជាក់ខ្លាំងរហូតដល់-១៦២អង្សាសេ ហើយបំប្លែងពីឧស្ម័នទៅជាអង្គធាតុរាវដែលមានបរិមាណ១/៦០០នៃបរិមាណដើមរបស់វា។ ភាគច្រើនគេប្រើប្រាស់ LNG ដែលបំប្លែងសីតុណ្ហភាពរួចសម្រាប់បង្កើតជាអគ្គិសនី កម្ដៅ និងឥន្ធនៈចម្អិនអាហារ ក៏ដូចជាកែច្នៃទៅជាប្លាស្ទិក ឬផលិតផលគីមីឥន្ធនៈផ្សេងទៀត។
ខាងក្រោមនេះជាក្រុមប្រទេសដែលនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ច្រើនជាងគេបំផុតក្នុងឆ្នាំ២០២១៖
៨. ឥណ្ឌូណេស៉ី នាំចេញ LNG ១៤.៦ពាន់លានម៉ែត្រគូប។
៧. អាល់ហ្សេរី នាំចេញ LNG ១៦.១ពាន់លានម៉ែត្រគូប។
៦. នីហ្សេរីយ៉ា នាំចេញ LNG ២៣.៣ពាន់លានម៉ែត្រគូប។
៥. ម៉ាឡេស៉ី នាំចេញ LNG ៣៣.៥ពាន់លានម៉ែត្រគូប។
៤. រុស្ស៉ី នាំចេញ៣ LNG ៩.៦ពាន់លានម៉ែត្រគូប។
៣. សហរដ្ឋអាមេរិក នាំចេញ LNG ៩៥ពាន់លានម៉ែត្រគូប។
២. កាតា នាំចេញ LNG ១០៦.៨ពាន់លានម៉ែត្រគូប។
១. អូស្ត្រាលី នាំចេញ LNG ១០៨.១ពាន់លានម៉ែត្រគូប។
គួរជម្រាបថា ប្រទេសដែលនាំចូលឧស្ម័នធម្មជាតិរាវច្រើនជាងគេក្នុងឆ្នាំ២០២១ គឺប្រទេសចិន ១០៩.៥ពាន់លានម៉ែត្រគូប បន្ទាប់មកគឺប្រទេសជប៉ុន ១០១.៣ពាន់លានម៉ែត្រគូប៕
ប្រភព៖ BP