(ភ្នំពេញ)៖ តាំងពីដើមមក មិនមានអ្វីៗដែលជារបស់ប្រើប្រាស់សម្រាប់មនុស្សនោះឡើយ ប៉ុន្តែពីមួយជំនាន់ទៅមួយជំនាន់មនុស្សឆ្លាតៗបានបង្កើតឬផលិតវត្ថុថ្មីៗ និងអភិវឌ្ឍនូវការប្រើប្រាស់សម្ភារៈចាស់ៗមួយចំនួនឱ្យកាន់តែមានភាពទំនើប ទាំងនេះហើយដែលយើងកត់សម្គាល់បានថា តក្កកម្ម (Invention) រីឯវត្ថុដែលបង្កើតថ្មីមកនោះគឺតក្កវត្ថុ។

ខាងក្រោមនេះជាតក្កវត្ថុទាំង៥របស់មនុស្សដែលមានប្រភពដើមពីប្រទេសផ្សេងគ្នា៖

១. អក្សរ (Alphabet) មានប្រភពដំបូងនៅតំបន់មេសូប៉ូតាលី។ គេឃើញមានសង្គមមនុស្សមួយចំនួនបានបង្កើតតួអក្សដំបូងគេ ក្នុងនោះមានដូចជាសង្គមសាំមឺ (Sumerian) និងសង្គមអាកខាត (Akkadian) ជាដើម។

២. កាក់ (Coin) ទម្រង់ដំបូងនៃរូបិយបណ្ណនេះមានប្រភពដំបូងនៅតំបន់មេសូប៉ូតាមី (ដូចជាតួកគី និងប្រទេសជិត) កាលពីជាង៥០០០ឆ្នាំមុន។

៣. ទឹកអប់ (Perfume) ត្រូវបានផលិតឡើងដំបូងនៅប្រទេសអេហ្ស៉ីប ក្រោយមកឃើញមានផលិតនិងប្រើប្រាស់នៅតំបន់មេសូប៉ូតាមី ប្រទេសក្រិក រ៉ូម៉ាំង អាហ្វ្រិក ចិន ហិណ្ឌូ និងអារ៉ាប់នាសម័យបុរាណ។ តាមរយៈភស្តុតាងបុរាណវត្ថុមួយចំនួន គេបានសន្មតថាទឹកអប់ត្រូវបានផលិតឡើងតាំងពីរាប់ពាន់ឆ្នាំមកហើយ។

៤. សេរ៉ាមិក (Ceramic) មានប្រភពដំបូងនៅប្រទេសចិន។ គេបានរកឃើញភស្ដុតាងអំពីគ្រឿងសេរ៉ាមិកនេះសល់តាំងជំនាន់រាជវង្សសាង (Shang dynasty 1600-1046 BC)។

៥. ខ្សែក្រវាត់ (Belt) មានប្រភពដំបូងតាំងពីប្រមាណជាង៥០០០ឆ្នាំមុនមកម្ល៉េះ ដែលវាមានទម្រង់គ្រាន់តែជាខ្សែសម្រាប់ចងក្រវាត់ចង្កេះ។ ខ្សែក្រវាត់ដំបូងគេក្នុងប្រវត្តិសាស្ត្រត្រូវបានរកឃើញនៅជាមួយសំណាកមនុស្សក្នុងយុគសំរឹទ្ធ នៅចន្លោះឆ្នាំ៣៣០០ និង១២០០មុនគ.ស. ក្រុមមនុស្សបុរេប្រវត្តិដែលប្រើប្រាស់ខ្សែក្រវាត់ទាំងនោះគឺមាននៅទូទាំងពិភពបុរាណ ពិសេសនៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី៕