(ភ្នំពេញ)៖ នៅថ្ងៃមុនយើងខ្ញុំបានបង្ហាញអំពីតក្កវត្ថុចំនួន៥ដែលជាតក្កកម្មរបស់មនុស្សជំនាន់ដើម រួមមានដូចជាអក្សរ (Alphabet) កាក់ (Coin) ទឹកអប់ (Perfom) សេរ៉ាមិក (Ceramic) និងខ្សែក្រវាត់ (Belt) ហើយនៅថ្ងៃនេះយើងខ្ញុំសូមលើកឡើងនូវតក្កវត្ថុចំនួន៥ទៀតដែលមានប្រភពដើមមកពីប្រទេស៥ផ្សេងគ្នាដែរ។
តក្កវត្ថុទាំង៥នោះរួមមាន៖
១. សាប៊ូកក់សក់ (Shampoo) មានប្រភពដំបូងនៅប្រទេសឥណ្ឌា។ ប្រជាជនឥណ្ឌាយកប្រើផ្លែឈើម្យ៉ាងហៅថា Soapberries មកផ្សំជាមួយនឹងឱសថ និងផ្ការំយោល (Hibiscus) នាដើមទសវត្សឆ្នាំ១៥០០។ នៅពេលដែលពាណិជ្ជករអាណានិគមអង់គ្លេសបានដឹងពីការផលិតសាប៊ូរបស់ជនជាតិឥណ្ឌានេះ ពួកគេក៏បាននាំយកការផលិតសាប៊ូនេះទៅកាន់ទ្វីបអឺរ៉ុប។
២. កាំភ្លើង AK-47 មានប្រភពដំបូងនៅប្រទេសរុស្ស៉ី។ អាវុធពិឃាដប្រភេទនេះគឺជាតក្កកម្មរបស់ពលទាហានរុស្ស៉ីម្នាក់ឈ្មោះ Mikhail Timofeyevich Kalashnikov នាដើមសម័យសង្គ្រាមត្រជាក់ឆ្នាំ១៩៤៧។ AK មកពីភាសារុស្ស៉ីថា Avtomat Kalashnikova ដែល Avtomat មានន័យថា ស្វ័យប្រវត្តិ រីឯ Kalashnikova គឺជាឈ្មោះរបស់តក្កករ ចំណែកឯលេខ 47 គឺបញ្ជាក់ពីឆ្នាំផលិតដំបូងបង្អស់នាឆ្នាំ១៩៤៧នោះឯង។
៣. កាមេរ៉ា (Camera) មានប្រភពដំបូងបង្អស់នៅប្រទេសបារាំង។ ឧបករណ៍សម្រាប់ថតរូបនេះគឺជាតក្កកម្មរបស់លោក Frenchman Joseph Nicephore Niepce នាឆ្នាំ១៨១៦។
៤. ម៉ាស៉ីនបោះពុម្ភ (Printer) មានប្រភពដំបូងនៅប្រទេសអាល្លឺម៉ង់។ ឧបករណ៍នេះគឺជាតក្កកម្មរបស់ជាងមាសម្នាក់ឈ្មោះ Johannes Gutenberg នាឆ្នាំ១៤៤០ ចាប់ពីពេលនោះបដិវត្តបោះឆ្នោតក៏បានចាប់ផ្ដើមឡើង។
៥. រថភ្លើង (Train) មានប្រភពដំបូងនៅចក្រភពអង់គ្លេស។ យានយន្តជំនិះប្រភេទនេះគឺជាតក្កកម្មរបស់ក្រុមវិស្វករជនជាតិអង់គ្លេស ដឹកនាំដោយលោក Richard Trevithick នាឆ្នាំ១៨០៤៕