(ភ្នំពេញ)៖ នៅថ្ងៃមុនយើងខ្ញុំបានបង្ហាញអំពីតក្កវត្ថុចំនួន៥ដែលជាតក្កកម្មរបស់មនុស្សជំនាន់ដើម រួមមានដូចជាអក្សរ (Alphabet) កាក់ (Coin) ទឹកអប់ (Perfom) សេរ៉ាមិក (Ceramic) ខ្សែក្រវាត់ (Belt) សាប៊ូកក់សក់ (Shampoo) កាំភ្លើង AK-47 កាមេរ៉ា (Camera) ម៉ាស៉ីនបោះពុម្ភ (Printer) និងរថភ្លើង (Train) ហើយនៅថ្ងៃនេះយើងខ្ញុំសូមលើកឡើងនូវតក្កវត្ថុចំនួន៥ទៀត។

តក្កវត្ថុទាំង៥នោះរួមមាន៖

១. ទូរស័ព្ទ (Telephone) បង្កើតឡើងដំបូងដោយលោក អង់តូនីញ៉ូ មើស្ស៉ី (Antonio Meucci)ដែលជាអ្នកបង្កើតទូរស័ព្ទដំបូងគេពិតប្រាកដ ពោលគឺមិនមែនលោក អាឡិចសង់ដឺរ នោះឡើយ។ នៅឆ្នាំ១៨៦០ អង់តូនីញ៉ូបាននាំយកឧបករណ៍អគ្គិសនីដំបូងមួយ ដែលមានគាត់បានដាក់ឈ្មោះថា តេឡេត្រូហ្វូណូ (Teletrofono) មកបង្ហាញជាសាធារណៈលើកដំបូង។ ឧបករណ៍នេះហើយដែលគេចាត់ទុកថាជា «ទូរស័ព្ទ» លើកដំបូង ព្រោះអាចនិយាយប្រាស្រ័យទាក់ទងគ្នាបានពីចម្ងាយ។

២. ប្លោកផ្ទុកឈាម (Blood bank) មានប្រភពដំបូងនៅសហរដ្ឋអាមេរិក។ ឧបករណ៍ជំនួយវេជ្ជសាស្ត្រនេះគឺជាតក្កកម្មនៅមន្ទីរពេទ្យ Leningrad នាឆ្នាំ១៩៣២។ បុគ្គលសំខាន់ក្នុងការបង្កើតឧបករណ៍នេះឡើងគឺលោកវេជ្ជបណ្ឌិត Bernard Fantus នាយកផ្នែកព្យាបាលនៅមន្ទីរពេទ្យ Cook County នាទីក្រុងឈីកាហ្គោ។

៣. អំពូលអគ្គិសនី (Light Bulb) ត្រូវបានបង្កើតឡើងកាលពីជាង១៤០ឆ្នាំមុន ដោយអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញម្នាក់ឈ្មោះ ថូម៉ាស អាល់វ៉ា អេឌីសុន (Thomas Alva Edison)។

៤. វិទ្យុ (Radio) មានប្រភពដំបូងនៅប្រទេសអ៉ីតាលី។ ឧបករណ៍ទាក់ទងនេះគឺជាតក្កកម្មរបស់លោក Guglielmo Marconi នាអំលុងទសវត្សឆ្នាំ១៨៩០។

៥. យន្តហោះ (Plane) អាកាសយានប្រភេទនេះគឺត្រូវបានបង្កើតដោយជោគជ័យដោយបងប្អូន២នាក់ ឈ្មោះ វីលបឺរ រ៉ាយត៍ (Wilbur Wright) និង អូរវីល រ៉ាយត៍ (Orville Wright) នាឆ្នាំ១៩០៣៕