(ភ្នំពេញ)៖ ពីមួយជំនាន់ទៅមួយជំនាន់បណ្ដាអ្នកប្រាជ្ញា និងអ្នកវិទ្យាសាស្ត្របានបង្កើតឬផលិតវត្ថុថ្មីៗ និងអភិវឌ្ឍនូវការប្រើប្រាស់សម្ភារចាស់ៗឱ្យកាន់តែមានភាពទំនើប ទាំងនេះហើយដែលយើងកត់សម្គាល់បានថា តក្កកម្ម (Invention) ហើយអ្នកបង្កើតវត្ថុថ្មីទាំងនោះយើងហៅថា តក្កករ (Inventor)។

ខាងក្រោមនេះជាតក្កកម្មទាំង៥ដែលមានប្រភពដើមពីប្រទេសផ្សេងគ្នា៖

១. ទូរស័ព្ទដៃចល័ត (Mobile phone) បង្កើតឡើងដំបូងនៅឆ្នាំ១៩៧៣ ដោយតក្កករជនជាតិអាមេរិកឈ្មោះ Martin Cooper។

២. ឧបករណ៍គិតលេខ (Calculator) បង្កើតឡើងដំបូងនៅឆ្នាំ១៦៤២ ដោយតក្កករជនជាតិបារាំងឈ្មោះ Blaise Pascal។

៣. កង់ (Bicycle) បង្កើតឡើងដំបូងនៅឆ្នាំ១៨១៨ ដោយតក្កករជនជាតិអាល្លឺម៉ង់ឈ្មោះ Baron Karl Von Drais។

៤​. ប៊ិច (Ball-Point Pen) បង្កើតឡើងដំបូងនៅឆ្នាំ១៩៣៨ ដោយតក្កករជនជាតិហុងគ្រីឈ្មោះ C. Biro។

៥. កែវយិត ឬតេឡេទស្សន៍ (Telescope) បង្កើតឡើងដំបូងនៅឆ្នាំ១៥៩០ ដោយតក្កករជនជាតិដាត្ឆ (ហូឡង់) ឈ្មោះ Zacharias Janssen៕