(ភ្នំពេញ)៖ ពីមួយជំនាន់ទៅមួយជំនាន់បណ្ដាអ្នកប្រាជ្ញា និងអ្នកវិទ្យាសាស្ត្របានបង្កើតឬផលិតវត្ថុថ្មីៗ និងអភិវឌ្ឍនូវការប្រើប្រាស់សម្ភារចាស់ៗឱ្យកាន់តែមានភាពទំនើប ទាំងនេះហើយដែលយើងកត់សម្គាល់បានថា តក្កកម្ម (Invention) ហើយអ្នកបង្កើតវត្ថុថ្មីទាំងនោះយើងហៅថា តក្កករ (Inventor)។

 

 

ខាងក្រោមនេះជាតក្កកម្មទាំង៥ដែលមានប្រភពដើមពីប្រទេសផ្សេងគ្នា៖

១. ម៉ាស៉ីដើរដោយចំហាយទឹក (Steam engine) បង្កើតឡើងដំបូងនៅឆ្នាំ១៧៦៥ ដោយតក្កករជនជាតិស្កត់ឡង់ឈ្មោះ James Watt។

 

 

២. បារ៉ូម៉ែត្រ (Barometer) បង្កើតឡើងដំបូងនៅឆ្នាំ១៦៤៤ ដោយតក្កករជនជាតិអ៉ីតាលីឈ្មោះ Torricelli។។

 

 

៣. កាំភ្លើងខ្លី (Revolver) បង្កើតឡើងដំបូងនៅឆ្នាំ១៨៣៥ ដោយតក្កករជនជាតិអាមេរិកឈ្មោះ Samuel Colt។

 

 

៤. អង្គុលីលេខ (Typewriter) បង្កើតឡើងដំបូងនៅឆ្នាំ១៨៦៨ ដោយតក្កករជនជាតិអាមេរិកឈ្មោះ Christopher Sholes។

 

 

៥. ក្បាលបណ្ដូលប៊ិច (Ball-Point Pen) បង្កើតឡើងដំបូងនៅឆ្នាំ១៩៣៨ ដោយតក្កករជនជាតិហុងគ្រីឈ្មោះ C. Biro៕