(ភ្នំពេញ)៖ ពីមួយជំនាន់ទៅមួយជំនាន់បណ្ដាអ្នកប្រាជ្ញា និងអ្នកវិទ្យាសាស្ត្របានបង្កើតឬផលិតវត្ថុថ្មីៗ និងអភិវឌ្ឍនូវការប្រើប្រាស់សម្ភារចាស់ៗឱ្យកាន់តែមានភាពទំនើប ទាំងនេះហើយដែលយើងកត់សម្គាល់បានថា តក្កកម្ម (Invention) ហើយអ្នកបង្កើតវត្ថុថ្មីទាំងនោះយើងហៅថា តក្កករ (Inventor)។

ខាងក្រោមនេះជាតក្កកម្មទាំង៥ដែលបង្កើតតាំងពីសតវត្សទី១៩៖

១. ឧបករណ៍ Gramophone បង្កើតឡើងដំបូងនៅឆ្នាំ១៨៧៨ ដោយតក្កករជនជាតិអាមេរិកឈ្មោះ Thomas Edison។

២. ជណ្ដើរយន្ត (Lift) បង្កើតឡើងដំបូងនៅឆ្នាំ១៨៥២ ដោយតក្កករជនជាតិអាមេរិកឈ្មោះ Elisha Otis។

៣. កន្លាស់ខ្ទាស់ (Safety Pin) បង្កើតឡើងដំបូងនៅឆ្នាំ១៨៤៩ ដោយតក្កករជនជាតិអាមេរិកឈ្មោះ William Hurst។

៤. ប្រដាប់ពិនិត្យអាការជំងឺ (Stethoscope) បង្កើតឡើងដំបូងនៅឆ្នាំ១៨១៦ ដោយតក្កករជនជាតិបារាំងឈ្មោះ Rene Laennec។

៥. ឆ្នាំងអ៊ុត (Electric Iron) បង្កើតឡើងដំបូងនៅឆ្នាំ១៩៣៨ ដោយតក្កករជនជាតិអាមេរិកឈ្មោះ H.W. Seely៕