(ភ្នំពេញ)៖ ឧទ្យាន Sands Sky Park នៅប្រទេសសិង្ហបុរី គឺជាសួនអាកាសដ៏ធំបំផុតក្នុងលោក ស្ថិតនៅលើជាន់ទី៥៧ ដែលជាដំបូលរបស់អគារ Marina Bay Sands។
សួនច្បារនេះមានផ្ទៃដីសរុប១២,៤០០ម៉ែត្រការ៉េ។ ប្រសិនបើមើលពីចម្ងាយនឹងឃើញសួននេះនៅលើទូកដ៏ធំមួយដែលនៅពីលើកំពូលអគារ។
ម្យ៉ាងទៀត មានដាំដើមឈើជាច្រើនពូជ មានភោជនីយដ្ឋានដ៏ប្រណីត បរិយាកាសល្អនៅក្នុងជាន់ជាមួយគ្នានេះ ជាទីតាំងរបស់អាងហែលទឹកកណ្ដាលវាលដែលខ្ពស់បំផុតក្នុងលោក អាចឱ្យជនបរទេសទស្សនានូវទស្សនីយភាពកោះសិង្ហបុរីបាន៣៦០ដឺក្រេបាន៕