(ភ្នំពេញ)៖ ជើងហោះហើរឥតឈប់ ឬ Nonstop Flight គឺជាជើងហោះហើរចេញពីគោលដៅមួយ ទៅកាន់គោលដៅមួយទៀត ដោយពុំមានការចុះចតនៅពាក់កណ្តាលទីឡើយ។ វាខុសពីជើងហោះហើរត្រង់ ឬ Direct Flight ត្រង់ថា Direct Flight យន្តហោះអាចនឹងឆ្លៀតឈប់នៅចំណុចណាមួយ ទោះមិនត្រូវប្តូរជើងយន្តហោះក៏ដោយ។ បច្ចុប្បន្ន ជើងហោះហើរប្រភេទ Nonstop Flight ដែលមានចម្ងាយឆ្ងាយ និងរយៈពេលយូរជាងគេបំផុតទាំង១០ នៅលើពិភពលោក គឺត្រូវបានធ្វើប្រតិបត្តិការ ដោយក្រុមហ៊ុនអាកាសចរណ៍ល្បីៗចំនួន៦។
១០. ជើងហោះហើរពីទីក្រុង ហ៊ូស្តុន (Houston) នៃសហរដ្ឋអាមេរិក ទៅទីក្រុងស៊ីដនី (Sydney) នៃប្រទេសអូស្រ្តាលី។ វាចេញដំណើរពី អាកាសយានដ្ឋានអន្តរជាតិ ចច ប៊ូស (George Bush Intercontinental Airport) ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ ស៊ីដនី (Sydney Airport)។ ជើងហោះហើរនេះ ធ្វើប្រតិបត្តិការដោយ អាកាសចរណ៍អាមេរិក United Airlines ហើយមានចម្ងាយ ១៣,៨៣៤គីឡូម៉ែត្រ និងរយៈពេល ១៧ម៉ោង ៣៥នាទី។
៩. ជើងហោះហើរពីទីក្រុង ដាវីន (Darwin) នៃប្រទេសអូស្រ្តាលី ទៅទីក្រុងឡុងដ៍ (London) នៃចក្រភពអង់គ្លេស។ វាចេញដំណើរពី អាកាសយានដ្ឋានអន្តរជាតិ ដាវីន (Darwin International Airport) ឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ ហេដរ៉ូ (Heathrow Airport)។ ជើងហោះហើរនេះ ធ្វើប្រតិបត្តិការដោយ អាកាសចរណ៍អូស្រ្តាលី Qantas ហើយមានចម្ងាយ ១៣,៨៧៣គីឡូម៉ែត្រ និងរយៈពេល ១៧ម៉ោង ៥៥នាទី។
៨. ជើងហោះហើរពីទីក្រុង បង់ហ្កាលូរូ (Bengaluru) នៃប្រទេសឥណ្ឌា ទៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) នៃសហរដ្ឋអាមេរិក។ វាចេញដំណើរពី អាកាសយានដ្ឋានអន្តរជាតិ កេមប៉េហ្កោដា (Kempegowda International Airport) ឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco International Airport)។ ជើងហោះហើរនេះ ធ្វើប្រតិបត្តិការដោយ អាកាសចរណ៍ឥណ្ឌា Air India ហើយមានចម្ងាយ ១៤,០០៣គីឡូម៉ែត្រ និងរយៈពេល ១៧ម៉ោង ៤០នាទី។
៧. ជើងហោះហើរពីប្រទេសសិង្ហបុរី ទៅទីក្រុងឡូសអាន់ជេលែស (Los Angeles) នៃសហរដ្ឋអាមេរិក។ វាចេញដំណើរពី អាកាសយានដ្ឋានអន្តរជាតិ ចាងឈី (Changi Airport) ឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ ឡូសអាន់ជេលែស (Los Angeles International Airport)។ ជើងហោះហើរនេះ ធ្វើប្រតិបត្តិការដោយ អាកាសចរណ៍សិង្ហបុរី Singapore Airlines ហើយមានចម្ងាយ ១៤,១១៤គីឡូម៉ែត្រ និងរយៈពេល ១៧ម៉ោង ៥០នាទី។
៦. ជើងហោះហើរពីទីក្រុងឌូបៃ (Dubai) នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ទៅទីក្រុងអូកលែន (Auckland) នៃប្រទេសនូវែលសេឡង់។ វាចេញដំណើរពី អាកាសយានដ្ឋានអន្តរជាតិ ឌូបៃ (Dubai International Airport) ឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ អូកលែន (Auckland Airport)។ ជើងហោះហើរនេះ ធ្វើប្រតិបត្តិការដោយ អាកាសចរណ៍អេមីរ៉ាត់អារ៉ាប់រួម Emirates ហើយមានចម្ងាយ ១៤,២០១គីឡូម៉ែត្រ និងរយៈពេល ១៧ម៉ោង ១០នាទី។
៥. ជើងហោះហើរពីទីក្រុងអូកលែន (Auckland) នៃប្រទេសនូវែលសេឡង់ ទៅទីក្រុងញូយ៉ក (New York) នៃសហរដ្ឋអាមេរិក។ វាចេញដំណើរពី អាកាសយានដ្ឋានអន្តរជាតិ អូកលែន (Auckland Airport) ឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ ខេនណេឌី (John F. Kennedy International Airport)។ ជើងហោះហើរនេះ ធ្វើប្រតិបត្តិការដោយ អាកាសចរណ៍នូវែលសឡេង់ Air New Zealand ហើយមានចម្ងាយ ១៤,២០៧គីឡូម៉ែត្រ និងរយៈពេល ១៧ម៉ោង ៥០នាទី។
៤. ជើងហោះហើរពីទីក្រុងមែលប៊ន (Melbourne) នៃប្រទេសអូស្រ្តាលី ទៅទីក្រុងដាឡាស់ (Dallas) នៃសហរដ្ឋអាមេរិក។ វាចេញដំណើរពី អាកាសយានដ្ឋានអន្តរជាតិ មែលប៊ន/ទូលឡាម៉ារីន (Melbourne/Tullamarine Airport) ឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ ដាឡាស់/ហ្វត វ៉ស (Dallas/Fort Worth International Airport)។ ជើងហោះហើរនេះ ធ្វើប្រតិបត្តិការដោយ អាកាសចរណ៍អូស្រ្តាលី Qantas ហើយមានចម្ងាយ ១៤,៤៧១គីឡូម៉ែត្រ និងរយៈពេល ១៧ម៉ោង ៣៥នាទី។
៣. ជើងហោះហើរពីទីក្រុងផឺស (Perth) នៃប្រទេសអូស្រ្តាលី ទៅទីក្រុងឡុងដ៍ (London) នៃចក្រភពអង់គ្លេស។ វាចេញដំណើរពី អាកាសយានដ្ឋានអន្តរជាតិ ផឺស (Perth Airport) ឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ ហេដរ៉ូ (Heathrow Airport)។ ជើងហោះហើរនេះ ធ្វើប្រតិបត្តិការដោយ អាកាសចរណ៍អូស្រ្តាលី Qantas ហើយមានចម្ងាយ ១៤,៥០០គីឡូម៉ែត្រ និងរយៈពេល ១៧ម៉ោង ១៥នាទី។
២. ជើងហោះហើរពីប្រទេសសិង្ហបុរី ទៅទីក្រុងណេវ៉ាក (Newark) នៃសហរដ្ឋអាមេរិក។ វាចេញដំណើរពី អាកាសយានដ្ឋានអន្តរជាតិ ចាងឈី (Changi Airport) ឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ ណេវ៉ាក (Newark Liberty International Airport)។ ជើងហោះហើរនេះ ធ្វើប្រតិបត្តិការដោយ អាកាសចរណ៍សិង្ហបុរី Singapore Airlines ហើយមានចម្ងាយ ១៥,៣២៥គីឡូម៉ែត្រ និងរយៈពេល ១៧ម៉ោង ៤៥នាទី។
១. ជើងហោះហើរពីប្រទេសសិង្ហបុរី ទៅទីក្រុងញូយ៉ក (New York) នៃសហរដ្ឋអាមេរិក។ វាចេញដំណើរពី អាកាសយានដ្ឋានអន្តរជាតិ ចាងឈី (Changi Airport) ឆ្ពោះទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ ខេនណេឌី (John F. Kennedy International Airport)។ ជើងហោះហើរនេះ ធ្វើប្រតិបត្តិការដោយ អាកាសចរណ៍សិង្ហបុរី Singapore Airlines ហើយមានចម្ងាយ ១៥,៣៤៨គីឡូម៉ែត្រ និងរយៈពេល ១៨ម៉ោង ៥០នាទី៕