(ភ្នំពេញ)៖ នៅក្នុងតំបន់អាស៊ានដែលមានប្រទេសចំនួន១០ គឺមានប្រជាជនរស់នៅសរុបជាង៦៨៤,១៦៩,០០០នាក់ គិតត្រឹមចុងឆ្នាំ២០២២នេះ ដែលស្មើនឹង៨.៥៨ភាគរយនៃប្រជាជនសរុបក្នុងពិភពលោក, នេះបើតាមការចេញផ្សាយរបស់អង្គការសហប្រជាជាតិ ដែលដកស្រង់ដោយគេហទំព័រ Worldometer។
ស្របពេលដែលអាស៊ានកំពុងរៀបចំកិច្ចប្រជុំកំពូលលើកទី៤០ និងទី៤១ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជានោះ យើងខ្ញុំសូមលើកយកនូវទីក្រុងទាំង២០ក្នុងតំបន់អាស៊ានដែលមានប្រជាជនរស់នៅច្រើនជាងគេ៖
២០. ទីក្រុងហៃហ្វុង (Haiphong) ស្ថិតនៅប្រទេសវៀតណាមភាគខាងជើង (ក្បែរខាងកើតទីក្រុងហាណូយ) មានប្រជាជនរស់នៅប្រមាណ១,៧៤២,០០០នាក់។
១៩. ទីក្រុងប៉េណាង (Penang) ស្ថិតនៅរដ្ឋប៉េណាង ប្រទេសម៉ាឡេស៉ី មានប្រជាជនរស់នៅប្រមាណ១,៧៧៧,០០០នាក់។
១៨. ទីក្រុងមណ្ឌាល័យ (Mandalay) ស្ថិតនៅប្រទេសមីយ៉ាន់ម៉ា មានប្រជាជនរស់នៅប្រមាណ១,៧៨០,០០០នាក់។
១៧. ទីក្រុងប៉ាឡេមបាង (Palembang) ស្ថិតនៅរដ្ឋប៉ាឡេមបាង ប្រទេសម៉ាឡេស៉ី មានប្រជាជនរស់នៅប្រមាណ១,៩៥២,០០០នាក់។
១៦. ទីក្រុងចូហូរបារូ (Johor Bahru) ស្ថិតនៅរដ្ឋចូហូរ ប្រទេសម៉ាឡេស៉ី មានប្រជាជនរស់នៅប្រមាណ២,០៨០,០០០នាក់។
១៥. ទីក្រុងសេម៉ារ៉ាង (Semarang) ស្ថិតនៅប្រទេសឥណ្ឌូណេស៉ី មានប្រជាជនរស់នៅប្រមាណ២,១០៣,០០០នាក់។
១៤. ទីក្រុងម៉ាកាសសារ (Makassar) ស្ថិតនៅភាគខាងត្បូងនៃកោះស៊ូឡាវេស៉ី ប្រទេសឥណ្ឌូណេស៉ី មានប្រជាជនរស់នៅប្រមាណ២,១៣៧,០០០នាក់។
១៣. ទីក្រុងភ្នំពេញ (Phnom Penh) ជារាជធានីនៃប្រទេសកម្ពុជា មានប្រជាជនរស់នៅប្រមាណ២,៤៦៣,០០០នាក់។
១២. ទីក្រុងសេប៊ូ (Cebu) ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន មានប្រជាជនរស់នៅប្រមាណ២,៥១៨,០០០នាក់។
១១. ទីក្រុងមេដាន (Medan) ស្ថិតនៅភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៉ី មានប្រជាជនរស់នៅប្រមាណ៣,៨១១,០០០នាក់។
១០. សិង្ហបុរី (Singapore) មានប្រជាជនរស់នៅប្រមាណ៥,៩៨៣,០០០នាក់។
៩. ទីក្រុងយ៉ាងហ្គន (Yangon) ស្ថិតនៅប្រទេសមីយ៉ាន់ម៉ា មានប្រជាជនរស់នៅប្រមាណ៦,៨៧៤,០០០នាក់។
៨. ទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) ស្ថិតនៅភាគខាងកើតនៃកោះជ្វា ប្រទេសឥណ្ឌូណេស៉ី មានប្រជាជនរស់នៅប្រមាណ៦,៩៩៨,០០០នាក់។
៧. ទីក្រុងបានឌុង (Bandung) ស្ថិតនៅភាគខាងលិចនៃកោះជ្វា ប្រទេសឥណ្ឌូណេស៉ី មានប្រជាជនរស់នៅប្រមាណ៧,៥១២,០០០នាក់។
៦. ទីក្រុងហាណូយ (Hanoi) ជារដ្ឋធានីនៃប្រទេសវៀតណាម (ភាគខាងជើង) មានប្រជាជនរស់នៅប្រមាណ៧,៥៤៧,០០០នាក់។
៥. ទីក្រុងគូឡាឡាំពួរ (Kuala Lumpur) ជារាជធានីនៃប្រទេសម៉ាឡេស៉ី មានប្រជាជនរស់នៅប្រមាណ៨,៩១១,០០០នាក់។
៤. ទីក្រុងហូជីមិញ (Ho Chi Minh City) ជាទីក្រុងភាគខាងត្បូងប្រទេសវៀតណាម (អតីតក្រុងព្រៃនគរនៃដែនដីកម្ពុជាក្រោម) មានប្រជាជនរស់នៅប្រមាណ១៥,១៣៦,០០០នាក់។
៣. ទីក្រុងបាងកក (Bangkok) ជារាជធានីនៃប្រទេសថៃ មានប្រជាជនរស់នៅប្រមាណ១៨,០០៧,០០០នាក់។
២. ទីក្រុងម៉ានីល (Manila) ជារដ្ឋធានីនៃប្រទេសហ្វីលីពីន មានប្រជាជនរស់នៅប្រមាណ២៤,៩២២,០០០នាក់។
១. ទីក្រុងហ្សាការតា (Jakarta) ជារដ្ឋធានីនៃប្រទេសឥណ្ឌូណេស៉ី មានប្រជាជនរស់នៅប្រមាណ៣៣,៧៥៦,០០០នាក់៕