(ភ្នំពេញ)៖ ខណៈដែលកម្ពុជាកំពុងទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ឆ្នាំ២០២២នេះ យើងខ្ញុំសូមលើកបង្ហាញជូននូវអច្ឆរិយធម្មជាតិនៅក្នុងតំបន់អាស៊ាន នោះគឺភ្នំដែលខ្ពស់ជាងគេនៅក្នុងប្រទេសជាសមាជិកអាស៊ានទាំង១១ រាប់ទាំងប្រទេសទីម័រខាងកើតផងដែរ។
១១. ភ្នំតាម៉ាស (Timah Hill) ស្ថិតនៅប្រទេសសិង្ហបុរី មានកម្ពស់ត្រឹមតែ១៦៣.៦៣ម៉ែត្រប៉ុណ្ណោះ។ តាមពិតវាគ្រាន់តែជាទួលឬកូនភ្នំមួយប៉ុណ្ណោះ ដែលទាបជាងអគារ Guoco Tower ដល់ទៅជិត១២០ម៉ែត្រ ខណៈអគារនេះមានកម្ពស់សរុប២៨៤ម៉ែត្រ។
១០. ភ្នំឱរ៉ាល់ (Oral) ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា ដែលកំពូលខ្ពស់ជាងគេបំផុតមានកម្ពស់សរុប១,៨១៣ម៉ែត្រ។ តំបន់ភ្នំនេះដែលគឺស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល។
៩. កំពូលភ្នំផាហ្កន (Pagon Peak) ស្ថិតភាគអាគ្នេយ៍ប្រទេសព្រុយណេ មានកម្ពស់១,៨៥០ម៉ែត្រ។
៨. ភ្នំឥន្ធនូ (Inthanon) ស្ថិតនៅខេត្តឈៀងម័យ ប្រទេសថៃ មានកម្ពស់២,៥៦៥ម៉ែត្រ។
៧. ភ្នំបៃ (Phou Bia) ស្ថិតនៅខេត្តជ័យសម្បូរ (Xaisomboun) ភាគខាងកណ្ដាលប្រទេសឡាវ មានកម្ពស់២,៨១៩ម៉ែត្រ។
៦. ភ្នំអាប៉ូ (Apo) ស្ថិតនៅប្រទេសហ្វីលីពីន មានកម្ពស់២,៩៥៦ម៉ែត្រ។
៥. ភ្នំតាតាម៉ៃលូ (Tatamailau) ស្ថិតនៅប្រទេសទីម័រខាងកើត មានកម្ពស់២,៩៦៣ម៉ែត្រ។
៤. ភ្នំហ្វាន់ស៉ីផាន (Fansipan) ស្ថិតនៅភាគខាងជើងប្រទេសវៀតណាម មានកម្ពស់៣,១៤៣ម៉ែត្រ។
៣. ភ្នំគីណាបាលូ (Kinabalu) ស្ថិតនៅភាគឦសានប្រទេសម៉ាឡេស៊ី មានកម្ពស់៤,០៩៣ម៉ែត្រ។
២. ភ្នំភួនខាកចាយ៉ា (Puncak Jaya) ស្ថិតនៅកោះប៉ាពូ ប្រទេសឥណ្ឌូណេស៊ី មានកម្ពស់៤,៨៨៤ម៉ែត្រ។
១. ភ្នំកាកាបូរ៉ាហ្ស៉ី (Hkakabo Razi) មានរយៈកម្ពស់៥,៨៨១ម៉ែត្រ។ វាមានទីតាំងស្ថិតនៅក្នុងរដ្ឋកាឈិន (State of Kachin) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាប់តំបន់ស្វយ័តទីបេ។ យោងតាមទីតាំងភូមិសាស្ត្រ ភ្នំកាកាបូរ៉ាហ្ស៉ីនេះក៏ជាបណ្ដាញនៃជួរភ្នំហិមាល័យ (Himalayan)៕