(ភ្នំពេញ)៖ មកស្គាល់ពីរូបិយបណ្ណនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងនិម្មិតសញ្ញា និងអាត្រាប្ដូរប្រាក់ជាមួយប្រាក់ដុល្លារអាមេរិក ($) ដោយយើងរាប់ចាប់ពីរូបិយបណ្ណក្នុងតំបន់ដែលមានតម្លៃថ្លៃជាងគេមុន។
១. សិង្ហបុរីមានរូបិយបណ្ណឈ្មោះ ដុល្លារសិង្ហបុរី (Singapore Dollar) តាងដោយនិម្មិតសញ្ញា ($, S$)។ អត្រាប្ដូរប្រាក់ជាមួយដុល្លារអាមេរិក $ 1 ប្រហែល S$ 1.38។
២. ព្រុយណេមានរូបិយបណ្ណឈ្មោះ រូពី (Brunei Dollar) តាងដោយនិម្មិតសញ្ញា (B$)។ អត្រាប្ដូរប្រាក់ជាមួយដុល្លារអាមេរិក $ 1 ប្រហែល B$ 1.38។
៣. ម៉ាឡេស៉ីមានរូបិយបណ្ណឈ្មោះ រីងហ្គីត (Malaysian Ringgit) តាងដោយនិម្មិតសញ្ញា (RM)។ អត្រាប្ដូរប្រាក់ជាមួយដុល្លារអាមេរិក គឺ $ 1 ប្រហែល RM 4.60។
៤. ថៃមានរូបិយបណ្ណឈ្មោះ បាត (Baht) តាងដោយសញ្ញា (฿)។ អត្រាប្ដូរប្រាក់ជាមួយដុល្លារអាមេរិកគឺ $ 1 ប្រហែល ฿ 35.88។
៥. ហ្វីលីពីនមានរូបិយបណ្ណឈ្មោះ ប៉េសូ (Philippine peso) តាងដោយសញ្ញា (₱)។ អត្រាប្ដូរប្រាក់ជាមួយដុល្លារអាមេរិក គឺ $ 1 ប្រហែល ₱ 57.18។
៦. មីយ៉ាន់ម៉ាមានរូបិយបណ្ណឈ្មោះ ក្យាត (Kyat) តាងដោយសញ្ញា (K, Ks)។ អត្រាប្ដូរប្រាក់ជាមួយដុល្លារអាមេរិក គឺ $ 1 ប្រហែល K 2101.05។
៧. កម្ពុជាមានរូបិយបណ្ណឈ្មោះ រៀល (Riel) តាងដោយសញ្ញា (៛)។ អត្រាប្ដូរប្រាក់ជាមួយដុល្លារអាមេរិក គឺ $ 1 ប្រហែល ៛ 4137.60។
៨. ឥណ្ឌូណេស៉ីមានរូបិយបណ្ណឈ្មោះ រូពី (Indonesian Rupiah) តាងដោយសញ្ញា (Rp)។ អត្រាប្ដូរប្រាក់ជាមួយដុល្លារអាមេរិក គឺ $ 1 ប្រហែល Rp 15567.35។
៩. ឡាវមានរូបិយបណ្ណឈ្មោះ គីប (Kip) តាងដោយសញ្ញា (₭, ₭N)។ អត្រាប្ដូរប្រាក់ជាមួយដុល្លារអាមេរិក គឺ $ 1 ប្រហែល ₭ 17303.21។
១០. វៀតណាមមានរូបិយបណ្ណឈ្មោះ ដុង (Đồng) តាងដោយសញ្ញា (₫)។ អត្រាប្ដូរប្រាក់ជាមួយដុល្លារអាមេរិក គឺ $ 1 ប្រហែល ₫ 24745។
គួរជម្រាបថា អត្រាប្ដូរប្រាក់ជាមួយដុល្លារអាមេរិកនេះ គឺគិតក្នុងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយហេតុថាអាត្រាប្ដូរប្រាក់គឺមានឡើងឬចុះរាល់ថ្ងៃ៕