(ភ្នំពេញ)៖ ចាប់តាំងពីព្រឹត្តិការណ៍ FIFA World Cup ដំបូងបំផុត ត្រូវបានរៀបចំឡើងនៅប្រទេសអ៊ុយរូហ្កាយ កាលពីឆ្នាំ១៩៣០ រហូតមកដល់ FIFA World Cup នៅប្រទេសកាតា ឆ្នាំ២០២២ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះគឺត្រូវប្រារព្ធឡើងសរុបចំនួន២២លើកហើយ ក្នុងចន្លោះពេល៤ឆ្នាំម្តង ដោយលើកលែងតែនៅឆ្នាំ១៩៤២ ហើយនិងឆ្នាំ១៩៤៦ ដោយសារសម័យសង្រ្គាមលោកលើកទី២។
ខាងក្រោមនេះ គឺជាក្រុមបាល់ទាត់ជម្រើសជាតិនៃប្រទេសទាំង១០ ដែលមានវត្តមានញឹកញាប់ជាងគេ ក្នុងព្រឹត្តិការណ៍ដណ្តើមពាន World Cup៖
១០. អ៊ុយរូហ្កាយ (១៤លើក)
៩. បែលហ្ស៉ិក (១៤លើក)
៨. អង់គ្លេស (១៦លើក)
៧. បារាំង (១៦លើក)
៦. អេស៉្បាញ (១៦លើក)
៥. ម៉ិកស៉ិក (១៧លើក)
៤. អ៉ីតាលី (១៨លើក)
៣. អាហ្សង់ទីន (១៨លើក)
២. អាល្លឺម៉ង់ (២០លើក)
១. ប្រេស៉ីល (២២លើក)។
គួរបញ្ជាក់ថា ដូចដែលយើងបានឃើញនៅខាងលើ គឺក្រុមជម្រើសជាតិរបស់ប្រេស៉ីលមានវត្តមាននៅគ្រប់ព្រឹត្តិការណ៍ FIFA World Cup ទាំងអស់ ចាប់តាំងតែពីឆ្នាំ១៩៣០ ដល់ឆ្នាំ២០២២ ហើយក៏ជាប្រទេសដែលឈ្នះជើងឯកច្រើនជាងគេផងដែរ គឺ៥លើក។ ម៉្យាងវិញទៀត ក្នុងចំណោមប្រទេសទាំង១០នេះ មានតែម៉ិកស៉ិកនិងប៊ែលហ្ស៉ិកប៉ុណ្ណោះ ដែលមិនធ្លាប់ឈ្នះពាន World Cup នឹងគេ៕