(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ១៩៣០ មកទល់ឆ្នាំ២០១៨ មិនធ្លាប់មានប្រទេសជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ FIFA World Cup ណាមួយ ដែលចាញ់ក្នុងការប្រកួតបើកឆាករបស់ខ្លួននោះឡើយ។ ដោយឡែក ប្រទេសកាតាដែលជាម្ចាស់ផ្ទះ World Cup 2022 បានបំបែកកំណត់ត្រានេះ ជាលើកដំបូង ក្រោយបរាជ័យក្រោមស្នាដៃរបស់ប្រទេសអេក្វាទ័រ ក្នុងការប្រកួតបើកឆាករបស់ខ្លួន។
ខាងក្រោមជាលទ្ធផលនៃការប្រកួតបើកឆាក របស់ក្រុមដែលជាម្ចាស់ផ្ទះ World Cup នីមួយៗចាប់ពីឆ្នាំ១៩៣០ មកដល់ឆ្នាំ២០២២៖
១. World Cup 1930 - អ៊ុយរូហ្កាយយកឈ្នះប៉េរូ ក្នុងលទ្ធផល 1 : 0
២. World Cup 1934 - អ៉ីតាលីយកឈ្នះសហរដ្ឋអាមេរិក ក្នុងលទ្ធផល 7 : 1
៣. World Cup 1938 - បារាំងយកឈ្នះបែលហ្ស៉ិក ក្នុងលទ្ធផល 3 : 1
៤. World Cup 1950 - ប្រេស៉ីលយកឈ្នះម៉ិកស៉ិក ក្នុងលទ្ធផល 4 : 0
៥. World Cup 1954 - ស្វីសយកឈ្នះអ៉ីតាលី ក្នុងលទ្ធផល 2 : 1
៦. World Cup 1958 - ស៊ុយអែតយកឈ្នះម៉ិកស៉ិក ក្នុងលទ្ធផល 3 : 0
៧. World Cup 1962 - ស៉ីលី (ឈីលី) យកឈ្នះស្វីស ក្នុងលទ្ធផល 3 : 1
៨. World Cup 1966 - អង់គ្លេសស្មើជាមួយអ៊ុយរូហ្កាយ ក្នុងលទ្ធផល 0 : 0
៩. World Cup 1970 - ម៉ិកស៉ិកស្មើជាមួយសហភាពសូវៀត ក្នុងលទ្ធផល 0 : 0
១០. World Cup 1974 - អាល្លឺម៉ង់យកឈ្នះស៉ីលី (ឈីលី) ក្នុងលទ្ធផល 1 : 0
១១. World Cup 1978 - អាហ្សង់ទីនយកឈ្នះហុងគ្រី ក្នុងលទ្ធផល 2 : 1
១២. World Cup 1982 - អេស៉្បាញស្មើជាមួយហុងឌូរ៉ាស ក្នុងលទ្ធផល 1 : 1
១៣. World Cup 1986 - ម៉ិកស៉ិកយកឈ្នះបែលហ្ស៉ិក ក្នុងលទ្ធផល 2 : 1
១៤. World Cup 1990 - អ៉ីតាលីយកឈ្នះអូទ្រីស ក្នុងលទ្ធផល 1 : 0
១៥. World Cup 1994 - សហរដ្ឋអាមេរិកស្មើជាមួយស្វីស ក្នុងលទ្ធផល 1 : 1
១៦. World Cup 1998 - បារាំងយកឈ្នះអាហ្រ្វិកខាងត្បូង ក្នុងលទ្ធផល 3 : 0
១៧. World Cup 2002 - កូរ៉េខាងត្បូងយកឈ្នះប៉ូឡូញ ក្នុងលទ្ធផល 2 : 0 ខណៈជប៉ុនស្មើជាមួយបែលហ្ស៉ិក ក្នុងលទ្ធផល 2 : 2
១៨. World Cup 2006 - អាល្លឺម៉ង់យកឈ្នះកូស្តារីកា ក្នុងលទ្ធផល 4 : 2
១៩. World Cup 2010 - អាហ្រ្វិកខាងត្បូងស្មើជាមួយម៉ិកស៉ិក ក្នុងលទ្ធផល 1 : 1
២០. World Cup 2014 - ប្រេស៉ីលយកឈ្នះក្រូអាស៉ី ក្នុងលទ្ធផល 3 : 1
២១. World Cup 2018 - រុស្ស៉ីយកឈ្នះអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល 5 : 0
២២. World Cup 2022 - កាតាចាញ់អេក្វាទ័រ ក្នុងលទ្ធផល 0 : 2៕