(ភ្នំពេញ)៖ FIFA World Cup ជាការប្រកួតបាល់ទាត់លក្ខណៈអន្តរជាតិ និងជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមួយ នៅលើពិភពលោក។ សមាជិក FIFA តែងតែប្រកួតគ្នាជារៀងរាល់៤ឆ្នាំម្តង សម្រាប់តំណែងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោកនេះ។ ព្រឹត្តិការណ៍ FIFA World Cup ដំបូងបង្អស់ បានប្រព្រឹត្តទៅកាលពីឆ្នាំ១៩៣០ ហើយចាប់តាំងពីពេលនោះ ក្នុងរយៈពេល៤ឆ្នាំម្តង FIFA World Cup ត្រូវបានប្រារព្ធឡើងជាប់មករហូត លើកលែងតែនៅឆ្នាំ១៩៤២ និងឆ្នាំ១៩៤៦ ដោយសារសង្រ្គាមលោកលើកទី២។
តើព្រឹត្តិការណ៍កីឡាដ៏ពេញនិយមបំផុតនេះ ធ្លាប់ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសណាខ្លះ?
១. ឆ្នាំ១៩៣០ នៅអ៊ុយរូហ្កាយ
២. ឆ្នាំ១៩៣៤ នៅអ៉ីតាលី
៣. ឆ្នាំ១៩៣៨ នៅបារាំង
៤. ឆ្នាំ១៩៥០ នៅប្រេស៉ីល
៥. ឆ្នាំ១៩៥៤ នៅស្វីស
៦. ឆ្នាំ១៩៥៨ នៅស៊ុយអែត
៧. ឆ្នាំ១៩៦២ នៅស៉ីលី
៨. ឆ្នាំ១៩៦៦ នៅអង់គ្លេស
៩. ឆ្នាំ១៩៧០ នៅម៉ិកស៉ិក
១០. ឆ្នាំ១៩៧៤ នៅអាល្លឺម៉ង់ខាងលិច (កាលនោះប្រទេសអាល្លឺម៉ង់ ត្រូវបានបែងចែកជាពីរ គឺខាងលិចនិងខាងកើត)
១១. ឆ្នាំ១៩៧៨ នៅអាហ្សង់ទីន
១២. ឆ្នាំ១៩៨២ នៅអេស៉្បាញ
១៣. ឆ្នាំ១៩៨៦ នៅម៉ិកស៉ិក (លើកទី២)
១៤. ឆ្នាំ១៩៩០ នៅអ៉ីតាលី (លើកទី២)
១៥. ឆ្នាំ១៩៩៤ នៅសហរដ្ឋអាមេរិក
១៦. ឆ្នាំ១៩៩៨ នៅបារាំង (លើកទី២)
១៧. ឆ្នាំ២០០២ នៅជប៉ុននិងកូរ៉េខាងត្បូង
១៨. ឆ្នាំ២០០៦ នៅអាល្លឺម៉ង់ (លើកទី២)
១៩. ឆ្នាំ២០១០ នៅអាហ្រ្វិកខាងត្បូង
២០. ឆ្នាំ២០១៤ នៅប្រេស៉ីល (លើកទី២)
២១. ឆ្នាំ២០១៨ នៅរុស្ស៉ី
២២. ឆ្នាំ២០២២ នៅកាតា
គួរបញ្ជាក់ថា សម្រាប់ FIFA World Cup នៅឆ្នាំ២០២៦ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅកាណាដា, សហរដ្ឋអាមេរិក (លើកទី២) និងម៉ិកស៉ិក (លើកទី៣)៕