(ភ្នំពេញ)៖ វាប្រាកដខ្លាំងណាស់ថា FIFA World Cup គឺជាព្រឹត្តិការណ៍បាល់ទាត់ដ៏ធំអស្ចារ្យជាងគេបង្អស់នៅលើពិភពលោកនេះ ហើយកំលុង World Cup នីមួយៗ អ្នកស្នេហាវិស័យបាល់ទាត់ខ្ទង់លាននាក់នាំគ្នាទៅចូលរួមដើម្បីបង្ហាញការគាំទ្ររបស់ពួកគេដោយផ្ទាល់។ ដូច្នេះហើយយើងនឹងនាំប្រិយមិត្តក្រឡេកទៅមើលការប្រកួតទាំង១០ ដែលមានអ្នកទស្សនាផ្ទាល់ច្រើនៗបំផុតក្នុងប្រវត្តិសាស្រ្តរបស់ World Cup។
១០. ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក រវាងប្រេស៉ីលនិងអ៉ីតាលី (លទ្ធផល 4 : 1) កំលុង World Cup ឆ្នាំ១៩៧០ នៅឯកីឡដ្ឋាន Estadio Azteca ដែលមានតួលេខផ្លូវការ នៃអ្នកចូលរួមទស្សនាផ្ទាល់ចំនួន ១០៧,៤១២នាក់។
៩. ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រវាងអាហ្សង់ទីននិងបែលហ្ស៉ិក (លទ្ធផល 2 : 0) កំលុង World Cup ឆ្នាំ១៩៨៦ នៅកីឡដ្ឋាន Estadio Azteca ដែលមានតួលេខផ្លូវការ នៃអ្នកចូលរួមទស្សនាផ្ទាល់ចំនួន ១១៤,៥០០នាក់។
៨. ការប្រកួតវគ្គ១៦ក្រុម រវាងម៉ិកស៉ិកនិងប៊ុលហ្ការី (លទ្ធផល 2 : 0) កំលុង World Cup ឆ្នាំ១៩៨៦ នៅកីឡដ្ឋាន Estadio Azteca ដែលមានតួលេខផ្លូវការ នៃអ្នកចូលរួមទស្សនាផ្ទាល់ចំនួន ១១៤,៥៨០នាក់។
៧. ការប្រកួតវគ្គ៨ក្រុមចុងក្រោយ រវាងអាហ្សង់ទីននិងអង់គ្លេស (លទ្ធផល 2 : 1) កំលុង World Cup ឆ្នាំ១៩៨៦ នៅកីឡដ្ឋាន Estadio Azteca ដែលមានតួលេខផ្លូវការ នៃអ្នកចូលរួមទស្សនាផ្ទាល់ចំនួន ១១៤,៥៨០នាក់។
៦. ការប្រកួតវគ្គចែកពូលសន្សំពិន្ទុ រវាងម៉ិកស៉ិកនិងប៉ារ៉ាហ្កាយ (លទ្ធផល 1 : 1) កំលុង World Cup ឆ្នាំ១៩៨៦ នៅកីឡដ្ឋាន Estadio Azteca ដែលមានតួលេខផ្លូវការនៃអ្នកចូលរួមទស្សនាផ្ទាល់ចំនួន១១៤,៦០០នាក់។
៥. ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក រវាងអាហ្សង់ទីននិងអាល្លឺម៉ង់ (លទ្ធផល 3 : 2) កំលុង World Cup ឆ្នាំ១៩៨៦ នៅកីឡដ្ឋាន Estadio Azteca ដែលមានតួលេខផ្លូវការ នៃអ្នកចូលរួមទស្សនាផ្ទាល់ចំនួន ១១៤,៦០០នាក់។
៤. ការប្រកួតជុំចុងក្រោយ រវាងប្រេស៉ីលនិងស៊ុយអែត (លទ្ធផល 7 : 1) កំលុង World Cup ឆ្នាំ១៩៥០ នៅកីឡដ្ឋាន Maracana ដែលមានតួលេខផ្លូវការ នៃអ្នកចូលរួមទស្សនាផ្ទាល់ចំនួន ១៣៨,៨៨៦នាក់។
៣. ការប្រកួតជុំដំបូង រវាងប្រេស៉ីលនិងយូហ្គោស្លាវី (លទ្ធផល 2 : 0) កំលុង World Cup ឆ្នាំ១៩៥០ នៅកីឡដ្ឋាន Maracana ដែលមានតួលេខផ្លូវការ នៃអ្នកចូលរួមទស្សនាផ្ទាល់ចំនួន ១៤២,៤២៩នាក់។
២. ការប្រកួតជុំចុងក្រោយ រវាងប្រេស៉ីលនិងអេស៉្បាញ (លទ្ធផល 6 : 1) កំលុង World Cup ឆ្នាំ១៩៥០ នៅកីឡដ្ឋាន Maracana ដែលមានតួលេខផ្លូវការ នៃអ្នកចូលរួមទស្សនាផ្ទាល់ចំនួន ១៥២,៧៧២នាក់។
១. ការប្រកួតដណ្តើមជើងឯកក្នុងជុំចុងក្រោយ រវាងប្រេស៉ីលនិងអ៊ុយរូហ្កាយ (លទ្ធផល 1 : 2) កំលុង World Cup ឆ្នាំ១៩៥០ នៅកីឡដ្ឋាន Maracana ដែលមានតួលេខផ្លូវការ នៃអ្នកចូលរួមទស្សនាផ្ទាល់ចំនួន ១៧៣,៨៥០នាក់៕