(ភ្នំពេញ)៖ អំលុងព្រឹត្តិការណ៍ World Cup ចំនួន៤ដំបូង ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៥០ គឺមានតែផ្ទាំងផូស្ទ័រ (Poster) ប៉ុណ្ណោះ ដែលត្រូវបានរចនាឡើង ដោយមិនមាន Logo ឡើយ។ ក្រោយមក ចាប់ពីឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦៦ បណ្តាប្រទេសដែលជាម្ចាស់ផ្ទះរៀបចំ World Cup គឺមានសិទ្ធិផ្តាច់មុខទាំងស្រុងលើការរចនាអត្តសញ្ញាណរូបភាព នៃព្រឹត្តិការណ៍ប្រកួតបាត់ទាត់ពិភពលោកនេះ។ បន្ទាប់មកទៀត ចាប់ពីឆ្នាំ ១៩៧០ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ក៏បានចាប់ផ្តើមបង្កើត Logo ផ្លូវការ សម្រាប់ព្រឹត្តិការណ៍ World Cup របស់ខ្លួន។
១. World Cup 1930 នៅអ៊ុយរូហ្កាយ
២. World Cup 1934 នៅអ៉ីតាលី
៣. World Cup 1938 នៅបារាំង
៤. World Cup 1950 នៅប្រេស៉ីល
៥. World Cup 1954 នៅស្វីស
៦. World Cup 1958 នៅស៊ុយអែត
៧. World Cup 1962 នៅស៉ីលី (ឈីលី)
៨. World Cup 1966 នៅអង់គ្លេស
៩. World Cup 1970 នៅម៉ិកស៉ិក
១០. World Cup 1974 នៅអាល្លឺម៉ង់
១១. World Cup 1978 នៅអាហ្សង់ទីន
១២. World Cup 1982 នៅអេស៉្បាញ
១៣. World Cup 1986 នៅម៉ិកស៉ិក
១៤. World Cup 1990 នៅអ៉ីតាលី
១៥. World Cup 1994 នៅសហរដ្ឋអាមេរិក
១៦. World Cup 1998 នៅបារាំង
១៧. World Cup 2002 នៅកូរ៉េខាងត្បូងនិងជប៉ុន
១៨. World Cup 2006 នៅអាល្លឺម៉ង់
១៩. World Cup 2010 នៅអាហ្រ្វិកខាងត្បូង
២០. World Cup 2014 នៅប្រេស៉ីល
២១. World Cup 2018 នៅរុស្ស៉ី
២២. World Cup 2022 នៅកាតា
គួរបញ្ជាក់ថា សម្រាប់ Logo នៃ World Cup ឆ្នាំ២០២២ នៅប្រទេសកាតាវិញ គឺត្រូវបានបង្ហាញរូបរាងជាសាធារណៈលើកដំបូង តាំងតែពី ខែកញ្ញា ឆ្នាំ២០១៩ មកម្ល៉េះ។ ដូចទៅនឹង Logo កាលពីឆ្នាំ២០១៨, ឆ្នាំ២០១៤ដែរ គឺវាមានរូបរាងស្រដៀងទៅនឹងពាន World Cup ផ្ទាល់។ មិនតែប៉ុណ្ណោះ លក្ខណៈកោងៗដូចទឹករលកនៃ Logo នោះ គឺតំណាងឱ្យទេសភាពវាលខ្សាច់នៃប្រទេសកាតា ខណៈរាងពត់ពែនដែលដូចជាលេខ៨ផង និងដូចជាសញ្ញាអនន្តផងនោះ គឺតំណាងឱ្យកីឡដ្ឋានទាំង៨កន្លែង និងការតភ្ជាប់ប្រទាក់ក្រឡាគ្នានៃពិភពលោក។ ការរចនា Logo នោះ ក៏ទទួលឥទ្ធិពលពីសម្លៀកបំពាក់ប្រពៃណី ក្នុងតំបន់អារ៉ាប់ផងដែរ៕