(ភ្នំពេញ)៖ សាកលវិទ្យាល័យនៅជុំវិញពិភពលោក ដែលត្រូវបានវាយតម្លៃថាជាសាកលវិទ្យាល័យកំពូលៗ គឺភាគច្រើនស្ថិតនៅក្នុងសហរដ្ឋអាមេរិក ហើយនិងចក្រភពអង់គ្លេស ដូចជាសាកលវិទ្យាល័យ Cambridge, Oxford និង Harvard ជាដើម។ បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ QS World University Rankings ចុងក្រោយបំផុតនៃក្រុមហ៊ុន Quacquarelli Symonds ដែលមានឯកទេសខាងវិភាគវាយតម្លៃទៅលើ គ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សា នៅជុំវិញពិភពលោកនោះ សាកលវិទ្យាល័យកំពូលៗទាំង២០ រួមមានដូចជា៖
២០. Cornell University ដែលស្ថិតនៅទីក្រុង Ithaca រដ្ឋ New York សហរដ្ឋអាមេរិក។
១៩. Nanyang Technological University (NTU) ដែលស្ថិតនៅប្រទេសសិង្ហបុរី។
១៨. Yale University ដែលស្ថិតនៅទីក្រុង New Haven រដ្ឋ Connecticut សហរដ្ឋអាមេរិក។
១៧. Princeton University ដែលស្ថិតនៅទីក្រុង Princeton រដ្ឋ New Jersey សហរដ្ឋអាមេរិក។
១៦. EPFL ដែលស្ថិតនៅទីក្រុង Lausanne នៃរដ្ឋ Vaud ប្រទេសស្វីស។
១៥. The University of Edinburgh ដែលស្ថិតនៅទីក្រុង Edingburgh ប្រទេសស្កុតឡែន ក្នុងចក្រភពអង់គ្លេស។
១៤. Tsinghua University ដែលស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន។
១៣. University of Pennsylvania ដែលស្ថិតនៅទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។
១២. Peking University ដែលស្ថិតនៅទីក្រុងប៉េកាំង ប្រទេសចិន។
១១. National University of Singapore (NUS) ដែលស្ថិតនៅប្រទេសសិង្ហបុរី។
១០. University of Chicago ដែលស្ថិតនៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។
៩. ETH Zurich ដែលស្ថិតនៅទីក្រុង Zurich រដ្ឋ Zurich ប្រទេសស្វីស។
៨. UCL ដែលស្ថិតនៅទីក្រុង London ចក្រភពអង់គ្លេស។
៧. Imperial College London ដែលស្ថិតនៅទីក្រុង London ចក្រភពអង់គ្លេស។
៦. California Institute of Technology (Caltech) ដែលស្ថិតនៅទីក្រុង Pasadena រដ្ឋ California សហរដ្ឋអាមេរិក។
៥. Harvard University ដែលស្ថិតនៅទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក។
៤. University of Oxford ដែលស្ថិតនៅទីក្រុង Oxford នៃចក្រភពអង់គ្លេស។
៣. Stanford University ដែលស្ថិតនៅទីក្រុង Stanford រដ្ឋ California សហរដ្ឋអាមេរិក។
២. University of Cambridge ដែលស្ថិតនៅទីក្រុង Cambridge នៃចក្រភពអង់គ្លេស។
១. Massachusetts Institute of Technology (MIT) ដែលស្ថិតនៅទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋអាមេរិក៕