(ភ្នំពេញ)៖ ខណៈក្រុមអាហ្សង់ទីនបានឡើងទៅដល់ វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup នៅឯប្រទេសកាតា កំពូលកីឡាករ Lionel Messi ក៏នឹងត្រូវក្លាយជាកីឡាករ ដែលលេងបានច្រើនប្រកួតជាងគេបំផុតផងដែរ នៅក្នុងប្រវត្តិសាស្រ្ត របស់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ។ ក្នុងការប្រកួតផ្តាច់ព្រ័ត្រនោះ Messi នឹងលេងបានសរុប២៦ប្រកួត វ៉ាម្ចាស់កំណត់ត្រាចាស់ គឺកីឡាករជនជាតិអាល្លឺម៉ង់ Lothar Matthäus ដែលលេងបាន២៥ប្រកួត។
ខាងក្រោមគឺជាកីឡាករបាល់ទាត់ទាំង១៣រូប ដែលលេងបានច្រើនប្រកួតបំផុត ក្នុងប្រវត្តិសាស្រ្ត FIFA World Cup៖
១៣. Bastian Schweinsteiger (អាល្លឺម់ង់) លេងបានសរុប២០ប្រកួត កំលុង World Cup ឆ្នាំ២០០៦, ២០១០, ២០១៤
១២. Javier Mascherano (អាហ្សង់ទីន) លេងបានសរុប២០ប្រកួត កំលុង World Cup ឆ្នាំ២០០៦, ២០១០, ២០១៤, ២០១៨។
១១. Grzegorz Lato (ប៉ូឡូញ) លេងបានសរុប២០ប្រកួត កំលុង World Cup ឆ្នាំ១៩៧៤, ១៩៧៨, ១៩៨២។
១០. Philipp Lahm (អាល្លឺម៉ង់) លេងបានសរុប២០ប្រកួត កំលុង World Cup ឆ្នាំ២០០៦, ២០១០, ២០១៤។
៩. Cafu (ប្រេស៉ីល) លេងបានសរុប២០ប្រកួត កំឡុង World Cup ឆ្នាំ១៩៩៤, ១៩៩៨, ២០០២, ២០០៦។
៨. Władysław Żmuda (ប៉ូឡូញ) លេងបានសរុប២១ប្រកួត កំលុង World Cup ឆ្នាំ១៩៧៤, ១៩៧៨, ១៩៨២, ១៩៨៦។
៧. Uwe Seeler (អាល្លឺម៉ង់) លេងបានសរុប២១ប្រកួត កំលុង World Cup ឆ្នាំ១៩៥៨, ១៩៦២, ១៩៦៦, ១៩៧០។
៦. Diego Maradona (អាហ្សង់ទីន) លេងបានសរុប២១ប្រកួត កំលុង World Cup ឆ្នាំ១៩៨២, ១៩៨៦, ១៩៩០, ១៩៩៤។
៥. Cristiano Ronaldo (ព័រទុយហ្កាល់) លេងបានសរុប២២ប្រកួត កំលុង World Cup ឆ្នាំ២០០៦, ២០១០, ២០១៤, ២០១៨, ២០២២។
៤. Paolo Maldini (អ៉ីតាលី) លេងបានសរុប២៣ប្រកួត កំលុង World Cup ឆ្នាំ១៩៩០, ១៩៩៤, ១៩៩៨, ២០០២។
៣. Miroslav Klose (អាល្លឺម៉ង់) លេងបានសរុប២៤ប្រកួត កំលុង World Cup ឆ្នាំ២០០២, ២០០៦, ២០១០, ២០១៤។
២. Lothar Matthäus (អាល្លឺម៉ង់) លេងបានសរុប២៥ប្រកួត កំលុង World Cup ឆ្នាំ១៩៨២, ១៩៨៦, ១៩៩០, ១៩៩៤, ១៩៩៨។
១. Lionel Messi (អាហ្សង់ទីន) លេងបានសរុប២៦ប្រកួត កំលុង World Cup ឆ្នា២០០៦, ២០១០, ២០១៤, ២០១៨, ២០២២។
គួរបញ្ជាក់ថា ក្នុងចំណោមកីឡាករទាំងប៉ុន្មានខាងលើ គឺមានតែ Messi និង Ronaldo ប៉ុណ្ណោះ ដែលមិនទាន់ចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ ប៉ុន្តែអ្នកទាំងពីរបានប្រកាសហើយថា World Cup ឆ្នាំ២០២២ នៅកាតា គឺជាលើកចុងក្រោយសម្រាប់ពួកគេ៕