(ភ្នំពេញ)៖ ក្នុងចំណោមការព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ទាំង២១លើក គិតចាប់តាំងពីឆ្នាំ១៩៣០-២០១៨ គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រសរុបចំនួន៧ ឬស្មើ១ភាគ៣ បានអូសបន្លាយដល់នាទីបន្ថែម ដោយ៥ប្រកួតរកឃើញអ្នកឈ្នះ-ចាញ់ ក្នុងរយៈពេល១២០នាទីនោះ ខណៈ២ប្រកួតទៀតត្រូវឈានដល់ការស៊ុតប៉េណាំងទីដើម្បីកាត់សេចក្តី។
World Cup វគ្គផ្តាច់ព្រ័ត្រទាំង៧ប្រកួតនោះ គឺរួមមានដូចខាងក្រោម៖
១. ឆ្នាំ១៩៣៤៖ អ៉ីតាលីឈ្នះឆេកូស្លូវ៉ាគី ក្នុងលទ្ធផល 2-1។
២. ឆ្នាំ១៩៦៦៖ អង់គ្លេសឈ្នះអាល្លឺម៉ង់ ក្នុងលទ្ធផល 4-2។
៣. ឆ្នាំ១៩៧៨៖ អាហ្សង់ទីឈ្នះហូឡង់ ក្នុងលទ្ធផល 3-1។
៤. ឆ្នាំ១៩៩៤៖ ប្រេស៉ីលឈ្នះអ៉ីតាលីក្នុងការស៊ុតប៉េណាំងទី 3-2 បន្ទាប់ពីលទ្ធផល 0-0។
៥. ឆ្នាំ២០០៦៖ អ៉ីតាលីឈ្នះបារាំងក្នុងការស៊ុតប៉េណាំងទី 5-3 បន្ទាប់ពីលទ្ធផល 1-1។
៦. ឆ្នាំ២០១០៖ អេស៉្បាញឈ្នះហូឡង់ ក្នុងលទ្ធផល 1-0។
៧. ឆ្នាំ២០១៤៖ អាល្លឺម៉ង់ឈ្នះអាហ្សង់ទីន ក្នុងលទ្ធផល 1-0។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០២២នេះ គឺរវាងអាហ្សង់ទីននិងបារាំង៕