(ភ្នំពេញ)៖ បន្ទាប់ពីរយៈពេល១២០នាទីបញ្ចប់ទៅ ដោយពុំមានការស៊ុតបញ្ចូលទីពីខាងក្រុមណាមួយនោះ ការស៊ុតប៉េណាំងទីកាត់សេចក្តី គឺជាពេលវេលាដ៏តានតឹងបំផុតនៅក្នុងការប្រកួតកីឡាបាល់ទាត់ ខណៈអ្នកចាំទីហើយនិងកីឡាករទាំងឡាយដែលជាអ្នកស៊ុត​គ្រាប់បាល់ ត្រូវស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង។

ខាងក្រោមគឺជាក្រុមជម្រើសជាតិទាំង៥ ដែលឈ្នះការប្រកួតដោយសារការស៊ុតប៉េណាំងទីកាត់សេចក្តីច្រើនលើកជាងគេក្នុងប្រវត្តិសាស្រ្ត World Cup៖

៥. បារាំង ទទួលជោគជ័យ២លើក ក្នុងចំណោមការស៊ុតប៉េណាំងទីយកឈ្នះចាញ់សរុប៤លើក។

៤. ប្រេស៉ីល ទទួលជោគជ័យ៣លើក ក្នុងចំណោមការស៊ុតប៉េណាំងទីយកឈ្នះចាញ់សរុប៥លើក។

៣. ក្រូអាស៉ី (ក្រូអាត) ទទួលជោគជ័យទាំងអស់ ក្នុងចំណោមការស៊ុតប៉េណាំងទីយកឈ្នះចាញ់ទាំង៤លើករបស់ខ្លួន។

២. អាល្លឺម៉ង់ ក៏ទទួលជោគជ័យទាំង៤លើក ក្នុងចំណោមការស៊ុតប៉េណាំងទីយកឈ្នះចាញ់របស់ខ្លួនទាំង៤លើក។

១. អាហ្សង់ទីន ទទួលជោគជ័យ៥លើក ក្នុងចំណោមការស៊ុតប៉េណាំងទីយកឈ្នះចាញ់សរុប៦លើក៕