(ភ្នំពេញ)៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២នេះ រវាងអាហ្សង់ទីននិងបារាំងគឺត្រូវប្រព្រឹត្តទៅនៅកីឡដ្ឋានធំជាងគេរបស់ប្រទេសកាតា ដែលមានឈ្មោះថា លូសេល (Lusail Stadium)។ បើតាមតួលេខផ្លូវការ កីឡាដ្ឋាន Lusail អាចផ្ទុកអ្នកទស្សនាបាន៨០,០០០នាក់ ប៉ុន្តែកំលុងការប្រកួតរវាងអាហ្សង់ទីននិងម៉ិកស៉ិក កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក៏ដូចជារវាងអាហ្សង់ទីននិងក្រូអាស៉ី (ក្រូអាត) កាលពីថ្ងៃទី១៣ ខែធ្នូ គឺមានអ្នកចូលរួមទស្សនាក្នុងចំនួនច្រើនបំផុតគឺ៨៨,៩៦៦នាក់។
ខាងក្រោមជាការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំង១០ នៃ World Cup កន្លងមក ដែលមានចំនួនអ្នកទស្សនាផ្ទាល់ច្រើនៗបំផុត ខណៈភាគច្រើនគឺវាអាស្រ័យទៅលើចំនួនកៅអីអង្គុយរបស់កីឡដ្ឋាននីមួយៗ៖
១០. បារាំង vs ប្រេស៉ីល នៅកីឡដ្ឋាន Stade de France ប្រទេសបារាំង កាលពីឆ្នាំ១៩៩៨ (៧៥,០០០នាក់)។
៩. អាល្លឺម៉ង់ vs ហូឡង់ នៅកីឡដ្ឋាន Olympiastadion ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ១៩៧៤ (៧៥,២០០នាក់)។
៨. បារាំង vs ក្រូអាត នៅកីឡដ្ឋាន Luzhniki Stadium ប្រទេសរុស្ស៉ី កាលពីឆ្នាំ២០១៨ (៧៨,០១១នាក់)។
៧. អេស៉្បាញ vs ហូឡង់ នៅកីឡដ្ឋាន Soccer City ប្រទេសអាហ្រ្វិកខាងត្បូង កាលពីឆ្នាំ២០១០ (៨៤,៤៩០នាក់)។
៦. អ៉ីតាលី vs អាល្លឺម៉ង់ នៅកីឡដ្ឋាន Santiago Bernabéu ប្រទេសអេស៉្បាញ កាលពីឆ្នាំ១៩៨២ (៩០,០០០នាក់)។
៥. ប្រេស៉ីល vs អ៉ីតាលី នៅកីឡដ្ឋាន Rose Bowl សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៩៤ (៩៤,១៩៤នាក់)។
៤. អង់គ្លេស vs អាល្លឺម់ង់ នៅកីឡដ្ឋាន Wembley Stadium ប្រទេសអង់គ្លេស កាលពីឆ្នាំ១៩៦៦ (៩៦,៩២៤នាក់)។
៣. ប្រេស៉ីល vs អ៉ីតាលី នៅកីឡដ្ឋាន Estadio Azteca ប្រទេសម៉ិកស៉ិក កាលពីឆ្នាំ១៩៧០ (១០៧,៤១២នាក់)។
២. អាហ្សង់ទីន vs អាល្លឺម៉ង់ នៅកីឡដ្ឋាន Estadio Azteca ប្រទេសម៉ិកស៉ិក កាលពីឆ្នាំ១៩៨៦ (១១៤,៦០០នាក់)។
១. អ៊ុយរ៉ាហ្កាយ vs ប្រេស៉ីល នៅកីឡដ្ឋាន Maracanã Stadium ប្រទេសប្រេស៉ីល កាលពីឆ្នាំ១៩៥០ (១៧៣,៨៥០នាក់)។
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន vs បារាំង នៅកីឡដ្ឋាន Lusail Stadium ប្រទេសកាតា ឆ្នាំ២០២២នេះ មានលទ្ធភាពអាចនឹងឡើងមកជាប់ចំណាត់ថ្នាក់លេខ៧ ឬលេខ៦ នៅក្នុងបញ្ជីខាងលើ៕