(ភ្នំពេញ)៖ ការលក់សិទ្ធិអាជីវកម្ម (Franchise) សំដៅលើការចែកចាយផលិតផល ឬសេវាកម្មនៅក្នុងតំបន់មួយ តាមរយៈការលក់សិទ្ធិពីម្ចាស់ស្លាកយីហោមួយទៅឱ្យក្រុមហ៊ុនឬបុគ្គលណាមួយទៀត ស្ថិតនៅក្រោមឈ្មោះយីហោនិងប្រព័ន្ធគ្រប់គ្រងរបស់អាជីវកម្មដែលមានស្រាប់នោះ។
ខាងក្រោមនេះជាក្រុមហ៊ុនលក់គ្រឿងបរិភោគទាំង១០ ដែលលក់សិទ្ធិអាជីវកម្មបានច្រើនជាងគេ៖
១០. Dunkin' Donuts បង្កើតឡើងដំបូងឆ្នាំ១៩៥០ និងចាប់ផ្តើមលក់សិទ្ធិអាជីវកម្មនៅឆ្នាំ១៩៥៥ ខណៈបច្ចុប្បន្នមានហាងសរុប១២,៩៥៧កន្លែងជុំវិញពិភពលោក។
៩. Circle K បង្កើតឡើងដំបូងឆ្នាំ១៩៥១ និងចាប់ផ្តើមលក់សិទ្ធិអាជីវកម្មនៅឆ្នាំ១៩៩៥ ខណៈបច្ចុប្បន្នមានហាងសរុបជាង១៥,០០០កន្លែងជុំវិញពិភពលោក។
៨. Pizza Hut បង្កើតឡើងដំបូងឆ្នាំ១៩៥៨ និងចាប់ផ្តើមលក់សិទ្ធិអាជីវកម្មនៅឆ្នាំ១៩៥៩ ខណៈបច្ចុប្បន្នមានហាងសរុប១៧,៣៥៨កន្លែងជុំវិញពិភពលោក។
៧. Burger King បង្កើតឡើងដំបូងឆ្នាំ១៩៥៤ និងចាប់ផ្តើមលក់សិទ្ធិអាជីវកម្មនៅឆ្នាំ១៩៦១ ខណៈបច្ចុប្បន្នមានហាងសរុប១៩,២០០កន្លែងជុំវិញពិភពលោក។
៦. Domino's បង្កើតឡើងដំបូងឆ្នាំ១៩៦០ និងចាប់ផ្តើមលក់សិទ្ធិអាជីវកម្មនៅឆ្នាំ១៩៦៧ ខណៈបច្ចុប្បន្នមានហាងសរុបជាង១៩,៥០០កន្លែងជុំវិញពិភពលោក។
៥. KFC បង្កើតឡើងដំបូងឆ្នាំ១៩៣០ និងចាប់ផ្តើមលក់សិទ្ធិអាជីវកម្មនៅឆ្នាំ១៩៥២ ខណៈបច្ចុប្បន្នមានហាងសរុប២៧,៥០០កន្លែងជុំវិញពិភពលោក។
៤. Starbuck បង្កើតឡើងដំបូងឆ្នាំ១៩៧១ ខណៈបច្ចុប្បន្នមានហាងសរុបជាង៣៥,៧០០កន្លែងជុំវិញពិភពលោក។ Starbuck មិនលក់សិទ្ធិអាជីវកម្មទេ ប៉ុន្តែលក់អាជ្ញាបណ្ណសម្រាប់បើកហាងក្រោមយីហោរបស់ខ្លួន។
៣. McDonald's បង្កើតឡើងដំបូងឆ្នាំ១៩៥៥ និងចាប់ផ្តើមលក់អាជីវកម្មនៅឆ្នាំដដែល ខណៈបច្ចុប្បន្នមានហាងសរុប៣៩,៧០០កន្លែងជុំវិញពិភពលោក។
២. Subway បង្កើតឡើងដំបូងឆ្នាំ១៩៦៥ និងចាប់ផ្តើមលក់សិទ្ធិអាជីវកម្មនៅឆ្នាំ១៩៧៤ ខណៈបច្ចុប្បន្នមានហាងសរុបជាង៤១,៦០០កន្លែងជុំវិញពិភពលោក។
១. 7-Eleven បង្កើតឡើងដំបូងឆ្នាំ១៩២៧ និងចាប់ផ្តើមលក់អាជីវកម្មនៅឆ្នាំ១៩៦៤ ខណៈបច្ចុប្បន្នមានហាងសរុប៨១,៨៩០កន្លែងជុំវិញពិភពលោក៕