(ភ្នំពេញ)៖ ចាប់ពីសតវត្សទី១៦រហូតដល់មុនសង្គ្រាមលោកលើកទី១ ចក្រភពអង់គ្លេសត្រូវបានគេចាត់ទុកជា «ព្រះសូរិយាមិនចេះអស្ដង្គត» ដោយសារតែនយោបាយពង្រីកដែនដីអាណានិគមកាន់តែរីកចម្រើនខ្លាំងឡើងៗ។ នយោបាយអាណានិគមរបស់ប្រទេសមហាអំណាចនេះ តែងតែទទួលបានជ័យជម្នះជាងមហាអំណាចដទៃ ដូចជា បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ ហូឡង់/ដាត្ឆ អាល្លឺម៉ង់ រុស្ស៉ីជាដើម។
យោងតាមគេហទំព័រ World Atlas មានប្រទេស អាណាចក្រ តំបន់ ចក្រសមុទ្រ កំពង់ផែ ទីក្រុង ប្រជុំកោះជាច្រើនអនេកត្រូវធ្លាក់ក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស ក្នុងនោះគឺមិនតិចជាង១០០នោះឡើយ។
* អាណានិគមនៅតំបន់អឺរ៉ុប
១. ដាក់អាណានិគមលើកោះ Menorca ដែលនៅក្នុងសមុទ្រមេឌីទែរ៉ាណេ និងបានប្រគល់ទៅឱ្យអេស្ប៉ាញនៅឆ្នាំ១៨០២។
២. ដាក់អាណានិគមលើកោះអៀរឡង់ទាំងមូល។ បន្ទាប់ពីបំបែកអៀរឡង់ជាពីរ ចក្រភពអង់គ្លេសបានប្រគល់ឯករាជ្យទៅឱ្យអៀរឡង់ភាគខាងត្បូងនៅឆ្នាំ១៩២១ និងបានក្លាយជាប្រទេសអៀរឡង់បច្ចុប្បន្ន ខណៈភាគខាងជើងក្លាយជាអៀរឡង់ខាងជើងដែលបន្តរួមរស់ជាមួយចក្រភពអង់គ្លេសរហូតដល់បច្ចុប្បន្ន។
៣. ដាក់អាណានិគមលើកោះឡូនី (Ionian Islands) ដែលជាប្រជុំកោះនៅរាយប៉ាយជាប់ឆ្នេរខាងលិចប្រទេសក្រិក និងបានប្រគល់ទៅឱ្យប្រទេសក្រិកនៅឆ្នាំ១៨៣០។
៤. ដាក់អាណានិគមលើប្រជុំកោះ Helgoland ដែលនៅក្នុងសមុទ្រឧត្តរ និងបានប្រគល់ទៅឱ្យប្រទេសអាល្លឺម៉ង់គ្រប់គ្រងជំនួសនៅឆ្នាំ១៨៩០។
៥. ដាក់អាណានិគមលើរាជាណាចក្រម៉ាល់ត៍ (Malta) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦៤។
* អាណានិគមនៅតំបន់អាហ្វ្រិក
៦. ចក្រភពអង់គ្លេសបានរួមគ្នាជាមួយប្រទេសអេហ្ស៉ីបដាក់អាណានិគមលើទឹកដីស៊ូដង់ (Anglo-Egyptian Sudan) ចាប់ពីឆ្នាំ១៨៩៩ និងបានប្រគល់ឯករាជ្យវិញនៅឆ្នាំ១៩៥៦។ បច្ចុប្បន្នទឹកដីនោះ មួយចំណែកបានទៅប្រទេសអេហ្ស៉ីប និងមួយចំណែកទៀតបានទៅសាធារណរដ្ឋស៊ូដង់ (Republic of the Sudan)។
៧. ដាក់អាណានិគមលើតំបន់ Northern Rhodesia និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦៤ ក៏បានក្លាយជាប្រទេសសំប៊ី (Zambia)។
៨. ធ្វើជាអាណាព្យាបាលនិងដាក់អាណានិគមលើប្រទេសហ្កំប៊ី (Gambia) រហូតដល់ឆ្នាំ១៩៦៥ ទើបប្រគល់ឯករាជ្យឱ្យប្រទេសនេះវិញ។
៩. ដាក់អាណានិគមលើតំបន់ Basutoland និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦៦ ក្លាយជាប្រទេសឡេសូតូ (Lesotho)។
១០. ដាក់អាណានិគមលើប្រទេសបុតស្វាណា (Botswana) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦៦។
១១. ដាក់អាណានិគមលើប្រជុំកោះសូឡូម៉ុង (Solomon Islands) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៧៨។
១២. ដាក់អាណានិគមលើប្រទេសសូម៉ាលី (Somalia) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦០។
១៣. ដាក់អាណានិគមលើប្រទេសតូហ្គោ (Togoland) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៥៧។
១៤. ដាក់អាណានិគមលើប្រទេសកាមេរូន (Cameroon) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦១។
១៥. ដាក់អាណានិគមលើប្រទេសកេនយ៉ា (Kenya) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦៣។
១៦. ដាក់អាណានិគមលើប្រទេសអ៊ុយហ្កង់ដា (Uganda) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦២។
១៥. ដាក់អាណានិគមលើប្រទេសអេហ្ស៉ីប (Egypt) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩២២។
១៦. ដាក់អាណានិគមលើប្រទេសនីហ្សេរីយ៉ា (Nigeria) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦០។
១៧. ដាក់អាណានិគមលើតំបន់ Nyasaland និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦៤ ក៏បានក្លាយជាប្រទេសម៉ាឡាវី (Malawi)។
១៨. ធ្វើជាអាណាព្យាបាលនិងដាក់អាណានិគមលើប្រទេសសៀរ៉ាឡេអូន (Sierra Leone) រហូតដល់ឆ្នាំ១៩៦១ ទើបប្រគល់ឯករាជ្យឱ្យវិញ។
១៩. ដាក់អាណានិគមលើប្រទេសអាហ្វ្រិកខាងត្បូង (South Africa) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៣១។
២០. ដាក់អាណានិគមលើភាគនិរតីទ្វីបអាហ្វ្រិក (South-West Africa) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៣១ តែនៅបន្តត្រួតត្រាលើតំបន់អាហ្វ្រិកខាងត្បូង (South Africa territory) រហូតឆ្នាំ១៩៩០។
២១. ដាក់អាណានិគមលើតំបន់ Southern Rhodesia និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៨០ ក្លាយជាប្រទេសស៉ីមបាវ៉េ (Zimbabwe)។
២២. ដាក់អាណានិគមលើតំបន់ Sultanate of Zanzibar និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦៣ ហើយក៏បានក្លាយជាផ្នែកនៃប្រទេសកេនយ៉ាខ្លះ និងតំបន់ប្រជុំកោះ Zanzibar ខ្លះ។
២៣. ដាក់អាណានិគមលើប្រទេសស្វាស៉ីឡង់ (Swaziland) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦៨។
២៤. ដាក់អាណានិគមលើតំបន់ Tanganyika Territory និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦១ ក្លាយជាប្រទេសតង់សានី (Tanzania)។
២៥. ដាក់អាណានិគមលើប្រទេសតុងហ្កា (Tonga) និងបានប្រគល់ករាជ្យនៅឆ្នាំ១៩៧០។
២៦. ធ្វើជាអាណាព្យាបាលនលើប្រទេសអ៊ុយហ្កង់ដា (Uganda Protectorate) និងបានដកចេញវិញនៅឆ្នាំ១៩៦២។
* អាណានិគមនៅតំបន់អាស៉ី និងប៉ាស៉ីហ្វិក
២៧. ដាក់អាណានិគមលើទឹកដីហុងកុង និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៩៧ បច្ចុប្បន្នក្លាយជាតំបន់រដ្ឋបាលពិសេសរបស់សាធារណរដ្ឋប្រជាមានិតចិន។
២៨. ដាក់អាណានិគមលើប្រទេសម៉ាឡេស៉ី និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៥៧។
២៩. ដាក់អាណានិគមលើអាណាចក្រសារ៉ាវ៉ាក់ (Kingdom of Sarawak) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦៣ ក្រោយមកក៏បានចូលជារដ្ឋសហព័ន្ធម៉ាឡេស៉ី។
៣០. ត្រួតត្រាផ្ដាច់មុខនៅច្រកសមុទ្រ Settlements ដែលនៅចន្លោះប្រទេសសិង្ហបុរី ម៉ាឡេស៉ី និងកោះប័រណេអូ ហើយក៏បានដកចេញវិញនៅឆ្នាំ១៩៤៦ តំបន់នេះក៏ក្លាយជាព្រំដែនទឹករវាងប្រទេសសិង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូណេស៉ី និងព្រុយណេ។
៣១. ដាក់អាណានិគមលើទឹកដីដែលមិនមែនជារដ្ឋសហព័ន្ធម៉ាឡេ (Unfederated Malay States) ដូចជាកោះ ច្រកសមុទ្រ កំពង់ផែ និងបានដកចេញវិញនៅឆ្នាំ១៩៥៧។
៣២. ដាក់អាណានិគមលើប្រទេសសិង្ហបុរី (Singapore) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦៣ ហើយត្រូវបានបញ្ជូលជារដ្ឋមួយក្នុងសហព័ន្ធម៉ាឡេស៉ី ប៉ុន្តែក៏បានប្រកាសផ្ដាច់ខ្លួនចេញពីម៉ាឡេស៉ីនៅឆ្នាំ១៩៦៥។
៣៣. ដាក់អាណានិគមលើប្រទេសព្រុយណេ និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៨៤។
៣៤. ដាក់អាណានិគមលើអាណាចក្រភូមា និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៤៨ ក្រោយមកក៏បានក្លាយជាប្រទេសសហព័ន្ធមីយ៉ាន់ម៉ា។
៣៥. ដាក់អាណានិគមលើឥណ្ឌា និងប៉ាគីស្ថាន (British India) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៤៧។ ត្រង់ចំណុចនេះ គួរជម្រាបថា នៅអំលុងពេលទាមទារឯករាជ្យនោះ អតីតទឹកដីឥណ្ឌាដែលស្ថិតក្រោមអាណានិគមចក្រភពអង់គ្លេសបានកើតមានជម្លោះនិងត្រូវបានបែងចែកជា២ជា៣ចំណែក គឺប្រទេសឥណ្ឌា និងប៉ាគីស្ថាន ខណៈប៉ាគីស្ថានគឺមានប៉ាគីស្ថានខាងលិច និងប៉ាគីស្ថានខាងកើត (ដោយមានឥណ្ឌានៅកណ្ដាល)។ ដោយសារមានជម្លោះសាសនាផង សង្គ្រាមវាយប្រហារគ្នាផង ទីតាំងភូមិសាស្ត្រខុសគ្នាផងនោះ ទើបធ្វើឱ្យទឹកដីទាំងនោះបែកចេញជា៣ប្រទេស ក្នុងនោះប៉ាគីស្ថានខាងលិចក្លាយជាប្រទេសប៉ាគីស្ថានបច្ចុប្បន្ន និងប្រទេសឥណ្ឌាប្រកាសឯករាជ្យមុនក្រោយគ្នាមួយថ្ងៃនៅឆ្នាំ១៩៤៧ ហើយប៉ាគីស្ថានខាងកើតក្លាយជាប្រទេសបង់ក្លាដែសបច្ចុប្បន្ន ដែលបានប្រកាសផ្ដាច់ខ្លួនចេញពីប្រទេសប៉ាគីស្ថានខាងលិចនៅឆ្នាំ១៩៧១ ប៉ុន្តែប៉ាគីស្ថាននិងឥណ្ឌានៅមានវិបត្តិដណ្ដើមទឹកដីនៅតំបន់កាស្មៀនៅឡើយ។
៣៦. ដាក់អាណានិគមលើប្រទេសសេឡង់ (Ceylon) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៤៨ ក្រោយមកក៏បានប្ដូឈ្មោះមកជាប្រទេសស្រីលង្កាវិញ។
៣៧. ដាក់អាណានិគមលើជ្រោយអេដិន (Aden Protectorate) ប្រគល់ឯករាជ្យនៅឆ្នាំ១៩៦៧។
៣៨. ដាក់អាណានិគមលើតំបន់ Trucial States និងបានប្រគល់ទៅឱ្យប្រទេសអូម៉ង់នៅឆ្នាំ១៩៥១។
៣៩. ដាក់អាណានិគមលើតំបន់ Muscat and Oman និងបានប្រគល់ឱ្យប្រទេសអូម៉ង់នៅឆ្នាំ១៩៥១។
៤០. ដាក់អាណានិគមលើប្រទេសបារ៉ែន (Bahrain) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៧១។
៤១. ដាក់អាណានិគមលើប្រទេសស៉ីប (Cyprus) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦០។
៤២. ដាក់អាណានិគមលើប្រទេសហ្ស៊កដានី (Jordan) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៤៦។
៤៣. ដាក់អាណានិគមលើតំបន់ Mandatory Iraq និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៣២។
៤៤. ដាក់អាណានិគមលើតំបន់ Mandatory Palestine ក្នុងនោះរួមមានអ៉ីស្រាអែល West Bank និងធ្វើជាអាណាព្យាបាលនៅប៉ាឡេស្ទីន រហូតដល់ឆ្នាំ១៩៤៨ ទើបប្រគល់ឯករាជ្យឱ្យវិញ ប៉ុន្តែក៏មានការបែកខ្ញែកជាប្រទេសអ៉ីស្រាអែល តំបន់ជម្លោះនៅ West Bank និងរដ្ឋប៉ាឡេស្ទីន ដែលនៅមានជម្លោះវាយប្រហារហែកហួរគ្នាទៅវិញទៅមក។
៤៥. ដាក់អាណានិគមលើប្រទេសកាតា (Qatar) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៨៦៨។
៤៦. ដាក់អាណានិគមលើប្រទេសកូវ៉ែត (Sheikhdom of Kuwait) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦១។
៤៧. ដាក់អាណានិគមលើតំបន់ South Arabia និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៣២។
៤៨. ដាក់អាណានិគមលើតំបន់ Queensland និងបានប្រគល់ទៅឱ្យប្រទេសអូស្ត្រាលីនៅឆ្នាំ១៩០១។
៤៩. ដាក់អាណានិគមលើតំបន់ New South Wales និងបានប្រគល់ទៅឱ្យប្រទេសអូស្ត្រាលីនៅឆ្នាំ១៩០១។
៥០. ដាក់អាណានិគមលើតំបន់ Victoria និងបានប្រគល់ទៅឱ្យប្រទេសអូស្ត្រាលីនៅឆ្នាំ១៩០១។
៥១. ដាក់អាណានិគមលើតំបន់ South Australia និងបានប្រគល់ទៅឱ្យប្រទេសអូស្ត្រាលីនៅឆ្នាំ១៩០១។
៥២. ដាក់អាណានិគមលើតំបន់ Swan River Colony និងបានប្រគល់ទៅឱ្យប្រទេសអូស្ត្រាលីនៅឆ្នាំ១៩០១។
៥៣. ដាក់អាណានិគមលើតំបន់ Van Diemen's Land Unfederated ដែលនៅក្នុងរដ្ឋតាស្មានី (Tasmania) របស់ប្រទេសអូស្ត្រាលី និងបានប្រគល់ទៅឱ្យប្រទេសនេះនៅឆ្នាំ១៨៥៦។
៥៤. ដាក់អាណានិគមលើដែនកោះតូកេលូ (Tokelau) និងបានប្រគល់ទៅឱ្យប្រទេសនូវែលសេឡង់នៅឆ្នាំ១៩៤៩។
៥៥. ដាក់អាណានិគមលើប្រជុំកោះឃុក (Cook Islands) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦៥ ប៉ុន្តែក្រោយមកក៏បានក្លាយជាផ្នែកនៃប្រទេសនូវែលសេឡង់។
៥៦. ដាក់អាណានិគមលើប្រទេសដែនកោះនីវ (Niue) និងធ្លាក់ក្រោមការត្រួតត្រារបស់ប្រទេសនូវែលសេឡង់ ហើយក្រោយមកក៏ទទួលបានឯករាជ្យពីនូវែលសេឡង់នៅឆ្នាំ១៩៧៤ ។
៥៧. ដាក់អាណានិគមលើតំបន់ Auckland និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៣១។ បច្ចុប្បន្ន Auckland គឺជាតំបន់អភិវឌ្ឍន៍មួយនៅភាគខាងជើងនៃប្រទេសនូវែលសេឡង់។
៥៨. ដាក់អាណានិគមលើតំបន់សាម័រខាងលិច (Western Samoa) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៧០។
៥៩. ដាក់អាណានិគមលើតំបន់នូវែលហ្គីណេ (Territory of New Guinea) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៧៥។
៦០. ដាក់អាណានិគមលើប្រជុំកោះ Phoenix Islands) និងបានប្រគល់ទៅឱ្យប្រទេសគិរីបាទីនៅឆ្នាំ១៩៧៩។
៦១. ដាក់អាណានិគមលើតំបន់ប្រជុំកោះ Kiribati and Tuvalu ដែលនៅក្នុងតំបន់ប៉ាស៉ីហ្វិកខាងត្បូង និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៧៨ ប៉ុន្តែក៏បានបែកចេញជា២ក្លាយជាប្រទេសគិរីបាទី និងប្រទេសទូវ៉ាលូ។
៦២. ដាក់អាណានិគមលើតំបន់កោះនិងសមុទ្រប៉ាស៉ីហ្វិកខាងលិច (Western Pacific Territories) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៧៦។
៦៣. ដាក់អាណានិគមលើប្រទេសដែនកោះហ្វ៉ីជី (Fiji) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៧០។
៦៤. ដាក់អាណានិគមលើដែនកោះណូរូ (Nauru) ដែលនៅតំបន់ប៉ាស៉ីហ្វិកខាងត្បូង។ បន្ទាប់ពីទទួលបានឯករាជ្យនៅឆ្នាំ១៩៦៨ ប្រជុំកោះណូរូក៏បានក្លាយជាប្រទេសឯករាជ្យមួយ។
៦៥. ដាក់អាណានិគមលើប្រជុំកោះ New Hebrides និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩០៦ ក្រោយមកក៏បានក្លាយជាប្រទេសវ៉ានូទូ (Vanuatu)។
* អាណានិគមនៅតំបន់អាមេរិក និងការ៉ាអ៉ីប
៦៦. ដាក់អាណានិគមលើរដ្ឋទាំង១៣របស់សហរដ្ឋអាមេរិក និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៧៧៦។
៦៧. ដាក់អាណានិគមលើតំបន់ Oregon Country និងបានប្រគល់ទៅឱ្យសហរដ្ឋអាមេរិកនៅឆ្នាំ១៨៤៦។
៦៨. ដាក់អាណានិគមលើខេត្ត East Florida និងបានប្រគល់ទៅឱ្យអាណានិគមអេស្ប៉ាញនៅឆ្នាំ១៧៩៨៣ ក្រោយមកក៏បានក្លាយជាតំបន់ត្រួតត្រារបស់សហរដ្ឋអាមេរិក។
៦៩. ដាក់អាណានិគមលើខេត្ត West Florida និងបានប្រគល់ទៅឱ្យអាណានិគមអេស្ប៉ាញនៅឆ្នាំ១៧៨៣ ក្រោយមកក៏បានក្លាយជាតំបន់ត្រួតត្រារបស់សហរដ្ឋអាមេរិកវិញម្ដង។
៧០. ដាក់អាណានិគមលើតំបន់ Thirteen Colonies និងបានប្រគល់ទៅឱ្យសហរដ្ឋអាមេរិកនៅឆ្នាំ១៧៧៦។
៧១. ដាក់អាណានិគមលើខេត្ត Nova Scotia និងបានប្រគល់ទៅឱ្យប្រទេសកាណាដានៅឆ្នាំ១៨៦៧។
៧២. ដាក់អាណានិគមលើខេត្ត Quebec និងបានប្រគល់ទៅឱ្យប្រទេសកាណាដានៅឆ្នាំ១៨៦៧។
៧៣. ដាក់អាណានិគមលើតំបន់ Rupert's Land និងបានប្រគល់ទៅឱ្យប្រទេសកាណាដានៅឆ្នាំ១៨៦៩។
៧៤. ដាក់អាណានិគមលើតំបន់ Newfoundland និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៤៩ ប៉ុន្តែក្រោយមកក៏ក្លាយជាខេត្ត Newfoundland and Labrador របស់ប្រទេសកាណាដា។
៧៥. ដាក់អាណានិគមលើប្រទេសបេលី (Belize) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៨១។
៧៦. ដាក់អាណានិគមលើប្រទេសអង់ទីហ្កានិងបាប៊ុយដា(Antigua and Barbuda) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៨១។
៧៧. ដាក់អាណានិគមលើប្រទេសហ្សាម៉ាអ៉ីក (Jamaica) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦២។
៧៨. ដាក់អាណានិគមលើតំបន់ឆ្នេរមាស (Gold Coast) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៥៧ ហើយក៏បានក្លាយជាប្រទេសហ្កាណា (Ghana)។
៧៩. ដាក់អាណានិគមលើតំបន់ឆ្នេរមូស្គីតូ (Mosquito Coast) ដែលនៅតំបន់អាមេរិកកណ្ដាល។ នៅឆ្នាំ១៨៦០ ចក្រភពអង់គ្លេសបានប្រគល់តំបន់នេះទៅឱ្យប្រទេសនីការ៉ាហ្កា (Nicaragua) មួយចំណែក និងទៅប្រទេសហុងឌូរ៉ាស (Honduras) មួយចំណែក។
៨០. ដាក់អាណានិគមលើប្រជុំកោះ Windward ដែលនៅក្នុងសមុទ្រការីបង់ និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៧៩។
៨១. ដាក់អាណានិគមលើប្រទេសបាហាម៉ា (Bahamas) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៧៣។
៨២. ដាក់អាណានិគមលើប្រទេសបាបាដូ (Barbados) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦៦។
៨៣. ដាក់អាណានិគមលើប្រទេសប៊ែរមុយដា (Bermuda) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៩៥។
៨៤. ដាក់អាណានិគមលើប្រជុំកោះលីវ៉ឺដ (Leeward Islands) ដែលនៅក្នុងសមុទ្រការ៉ាអ៉ីប និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៨៣។
៨៥. ដាក់អាណានិគមលើប្រទេសហ្គីយ៉ាន (Guiana) និងបានប្រគល់ឯករាជ្យនៅឆ្នាំ១៩៦៦។
គួរជម្រាបថា រជ្ជកាលដែលចក្រភពអង់គ្លេសពង្រីកអាណានិគមត្រួតត្រាទឹកដីបានច្រើនបំផុតនោះ គឺក្នុងរជ្ជកាលព្រះមហាក្សត្រិយ៍វិចតូរីយ៉ា (Queen Victoria 1837-1901)៕