(ភ្នំពេញ)៖ អត្ថបទកន្លងទៅនេះ Fresh News Plus បានរៀបរាប់អំពីលោកយាយចំនួន១០នាក់ ដែលត្រូវបានទទួលស្គាល់ថាជាមនុស្សធ្លាប់មានអាយុវែងជាងគេក្នុងប្រវត្តិសាស្រ្ត ដោយពួកគាត់សុទ្ធតែបានចែកឋានអស់ទៅហើយ។ ឥលូវយើងខ្ញុំនឹងលើកបង្ហាញពីលោកយាយចំនួន៧នាក់ផ្សេងទៀត ដែលត្រូវបានទទួលស្គាល់ថាជាបុគ្គលកំពុងមានអាយុវែងជាងគេវិញម្តង។

អាយុពួកគាត់ទាំង៧នាក់ខាងក្រោម គឺគិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះរួមមាន៖

៧. Kimiko Ono

លោកយាយ គីមីកូ អូណូ (Kimiko Ono) បានកើតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩០៨។ លោកយាយ អូណូ កំពុងរស់នៅប្រទេសជប៉ុន ជាមួយអាយុ១១៤ឆ្នាំ និង២៤០ថ្ងៃ។

៦. Hazel Plummer

លោកយាយ ហាហ្សែល ផ្លាំមើ (Hazel Plummer) បានកើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩០៨។ លោកយាយ ផ្លាំមើ មានអាយុ១១៤ឆ្នាំ និង២៤១ថ្ងៃ ហើយកំពុងស្ថិតនៅសហរដ្ឋអាមេរិក។

៥. Inah Canabarro Lucas

លោកយាយ អ៉ីណា ខាណាបារ៉ូ លូកាស់ (អ៉ីណា ខាណាបារ៉ូ លូកាស់) បានកើតនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩០៨។ លោកយាយ ខាណាបារ៉ូ លូកាស់ កំពុងរស់នៅប្រទេសប្រេស៉ីល ហើយមានអាយុ១១៤ឆ្នាំ និង២៥២ថ្ងៃ។

៤. Tomiko Itooka

លោកយាយ តូមីកូ អ៉ីតូអូកា (Tomiko Itooka) បានកើតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩០៨។ លោកយាយ អ៉ីតូអូកា មានអាយុ១១៤ឆ្នាំនិង២៦៨ថ្ងៃ ហើយកំពុងរស់នៅក្នុងប្រទេសជប៉ុន។

៣. Edie Ceccarelli

លោកយាយ អ៉ីឌី សេកខារេលី (Edie Ceccarelli) បានកើតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩០៨។ លោកយាយ សេកខារេលី កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ដោយមានអាយុ១១៥ឆ្នាំនិង១០ថ្ងៃ។

២. Fusa Tatsumi

លោកយាយ ហ្វូសា តាត់ស៊ូមិ (Fusa Tatsumi) បានកើតនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩០៧។ លោកយាយ តាត់ស៊ូមិ កំពុងរស់នៅក្នុងប្រទេសជប៉ុន និងមានអាយុ១១៥ឆ្នាំ និង២៩៦ថ្ងៃ។

១. María Branyas Morera

លោកយាយ ម៉ារីយ៉ា ប្រានយ៉ាស ម៉ូរេរ៉ា (María Branyas Morera) បានកើតនៅថ្ងៃទី៤ ខែមីនា ឆ្នាំ១៩០៧។ លោកយាយ ម៉ូរេរ៉ា កំពុងរស់នៅក្នុងប្រទេសអេស៉្បាញ ដោយមានអាយុ១១៥ឆ្នាំនិង៣៤៨ថ្ងៃ៕