(ភ្នំពេញ)៖ ស្របពេលដែលអាយុជាមធ្យមនៃបណ្តាមេដឹកនាំពិភពលោក គឺចន្លោះ៥០-៦០ឆ្នាំ ប្រទេសមួយចំនួនមានមេដឹកនាំដែលស្ថិតក្នុងវ័យក្មេងជាងគេបង្អស់ គឺត្រឹមជាង៣០ឆ្នាំប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ។

ខាងក្រោមជាប្រទេសទាំង១០ ដែលកំពុងមានមេដឹកនាំអាយុក្មេងបំផុតបើធៀប​ទៅនឹងបណ្តាប្រទេសជាច្រើនផ្សេងទៀត៖

១០. ប្រធានាធិបតីកូសូវ៉ូ លោកស្រី Vjosa Osmani អាយុ៤០ឆ្នាំ។

៩. នាយករដ្ឋមន្រ្តីហ្សកហ្ស៉ី លោក Irakli Garibashvili អាយុ៤០ឆ្នាំ។

៨. ប្រធានាធិបតីម៉ាលី លោក Assimi Goïta អាយុចន្លោះ៣៩-៤០ឆ្នាំ។

៧. មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong-un អាយុ៣៩-៤១ឆ្នាំ។

៦. ប្រធានាធិបតីឆាដ លោក Mahamat Déby អាយុ៣៩ឆ្នាំ។

៥. នាយករដ្ឋមន្រ្តីអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ព្រះជន្ម៣៧ព្រះវស្សា។

៤. នាយករដ្ឋមន្រ្តីហ្វាំងឡង់ លោកស្រី Sanna Marin អាយុ៣៧ឆ្នាំ។

៣. នាយករដ្ឋមន្រ្តីម៉ុងតេណេហ្គ្រោ លោក Dritan Abazović អាយុ៣៧ឆ្នាំ។

២. ប្រធានាធិបតីឈីលី លោក Gabriel Boric អាយុ៣៧ឆ្នាំ។

១. ប្រធានាធិបតីបួគីណាហ្វាសូ លោក Ibrahim Traoré អាយុ៣៥ឆ្នាំ៕