(ភ្នំពេញ)៖ មេដឹកនាំដែលមានស្នាដៃចំពោះប្រទេសជាតិតែងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងតែងទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ។

ខាងក្រោមនេះគឺជានាមរបស់នាយករដ្ឋមន្រ្តីនៃប្រទេសទាំង១៥ ដែលកំពុងដឹកនាំប្រទេសយូរជាងគេបង្អស់៖

១. នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំប្រទេសបានរយៈពេល៣៨ឆ្នាំ ចាប់តាំងពីខែធ្នូ ឆ្នាំ១៩៨៤។

២. នាយករដ្ឋមន្រ្តីសាំងវ៉ាំងសង់និងហ្ក្រឺណាឌីន លោក Ralph Gonsalves កំពុងដឹកនាំប្រទេសបានរយៈពេល២២ឆ្នាំ ចាប់តាំងពីខែមីនា ឆ្នាំ២០០១។

៣. នាយករដ្ឋមន្រ្តីដូមីនីក លោក Roosevelt Skerrit កំពុងដឹកនាំប្រទេសបានរយៈពេល១៩ឆ្នាំ ចាប់តាំងពីខែមករា ឆ្នាំ២០០៤។

៤. នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong កំពុងដឹកនាំប្រទេសបានរយៈពេល១៨ឆ្នាំ ចាប់តាំងពីខែសីហា ឆ្នាំ២០០៤។

៥. នាយករដ្ឋមន្រ្តីអេមីរ៉ាត់អារ៉ាប់រួម ព្រះអង្គម្ចាស់ Mohammed bin Rashid Al Maktoum កំពុងដឹកនាំប្រទេសបានរយៈពេល១៧ឆ្នាំ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០៦។

៦. នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina កំពុងដឹកនាំប្រទេសបានរយៈពេល១៤ឆ្នាំ ចាប់តាំងពីខែមករា ឆ្នាំ២០០៩។

៧. នាយករដ្ឋមន្រ្តីហុងគ្រី លោក Victor Orban កំពុងដឹកនាំប្រទេសបានរយៈពេលជិត១៣ឆ្នាំ ចាប់តាំងពីខែឧសភា ឆ្នាំ២០១០។

៨. នាយករដ្ឋមន្រ្តីហូឡង់ លោក Mark Rutte កំពុងដឹកនាំប្រទេសបានរយៈពេល១២ឆ្នាំ ចាប់តាំងពីខែតុលា ឆ្នាំ២០១០។

៩. នាយករដ្ឋមន្រ្តីជីប៊ូទី លោក Abdoulkader Kamil Mohamed កំពុងដឹកនាំប្រទេសបានរយៈពេល១០ឆ្នាំ ចាប់តាំងពីខែមេសា ឆ្នាំ២០១៣។

១០. នាយករដ្ឋមន្រ្តីអាល់បានី លោក Edi Rama កំពុងដឹកនាំប្រទេសបានរយៈពេល៩ឆ្នាំ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣។

១១. នាយករដ្ឋមន្រ្តីតាហ្ស៉ីគីស្ថាន លោក Kokhir Rasulzoda កំពុងដឹកនាំប្រទេសបានរយៈពេល៩ឆ្នាំ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៣។

១២. នាយករដ្ឋមន្រ្តីលុចសំបួ លោក Xavier Bettel កំពុងដឹកនាំប្រទេសបានរយៈពេល៩ឆ្នាំ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣។

១៣. នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កំពុងដឹកនាំប្រទេសបានរយៈពេលជិត៩ឆ្នាំ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៤។

១៤. នាយករដ្ឋមន្រ្តីអង់ទីហ្កានិងបាប៊ុយដា លោក Gaston Browne កំពុងដឹកនាំប្រទេសបានរយៈពេលជិត៩ឆ្នាំ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៤។

១៥. នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កំពុងដឹកនាំប្រទេសបានរយៈពេល៨ឆ្នាំ ចាប់តាំងពីខែសីហា ឆ្នាំ២០១៤៕