(ភ្នំពេញ)៖ សិល្បៈក្បាច់គុនតែងមានទំនាក់ទំនងជិតស្និទ្ធជាមួយវប្បធម៌ និងការពង្រីកឥទ្ធិពលរបស់ប្រជាជាតិនីមួយៗ ខណៈបច្ចុប្បន្នប្រជាជាតិជាម្ចាស់កំពុងខិតខំអភិរក្ស និងបង្ហាញក្បាច់គុនរបស់ខ្លួនទៅកាន់ពិភពលោកតាមរយៈការប្រកួតកីឡាអូឡាំពិក កីឡាស៉ីហ្គេម ការប្រកួតក្នុងសហព័ន្ធ ឬការប្រកួតមិត្តភាពជាដើម។
ខាងក្រោមនេះជាមេក្បាច់គុនទាំង១០ដែលមានប្រភពចេញពីប្រទេសសមាជិកអាស៊ាន និងប្រទេសក្នុងតំបន់អាស៉ី៖
១. ល្បុក្កតោ (L'bokator) មានប្រភពនៅប្រទេសកម្ពុជា។ ក្បាច់គុនបុរាណខ្មែរមួយនេះមានប្រវត្តិយូរលង់ណាស់មកហើយ ពោលគឺមានតាំងពីមុនសម័យអង្គរដ៏រុងរឿងមកម្ល៉េះ ឬអាចនិយាយបានថាក្បាច់គុននេះកើតមានមុនកំណើតប្រទេសមួយចំនួនក្នុងតំបន់អាស៉ីអាគ្មេយ៍នេះទៅទៀត។
២. កុងហ្វ៊ូ (Gongfu) មានប្រភពនៅប្រទេសចិន។
៣. តេក្វាន់ដូ (Taekwondo) ត្រូវបានបែងចែកជា២ទៀត ក្នុងនោះមាន ITF (International Taekwon-Do Federation) លំនាំប្រទេសកូរ៉េខាងត្បូង និង WTF (World Taekwondo Federation) លំនាំប្រទេសកូរ៉េខាងជើង។
៤. ការ៉ាតេ (Karate) មានប្រភពនៅប្រទេសជប៉ុន។ មានការកត់ត្រាថា ក្បាច់គុនការ៉ាតេត្រូវបានបង្កើតឡើងនៅក្នុងរាជាណាចក្ររីយុក្យូ (Ryukyu Kingdom) ក្រោមឥទ្ធិពលនៃក្បាច់ចិននាសម័យរាជវង្សម៉េង។ ទីតាំងដើមនៃរាជាណាចក្ររីយុក្យូ គឺប្រជុំកោះរីយុក្យូ (Ryukyu Islands) នៃសមុទ្ធចិនខាងកើត ចន្លោះកោះតៃវ៉ាន់ និងប្រទេសជប៉ុនបច្ចុប្បន្ន។ បច្ចុប្បន្នប្រជុំកោះនេះស្ថិតក្នុងដែនអធិបតេយ្យប្រទេសជប៉ុន។
៥. ឡេតវ៉ី (Lethwei) មានប្រភពនៅប្រទេសមីយ៉ាន់ម៉ា។ តឹកតាងនៃក្បាច់គុនបុរាណមួយនេះ គឺបង្ហាញឡើងតាមរយៈចម្លាក់នៅតាមប្រាសាទមួយចំនួននៃតំបន់ប្រវត្តិសាស្ត្របាកាន ពោលគឺកើតមានតាំងពីសម័យចក្រភពបាកានរបស់ជនជាតិភូមាមកម្ល៉េះ។
៦. វ៉ូវីណាម (Vovinam) មានប្រភពនៅប្រទេសវៀតណាម។
៧. អាមីស ឬកាឡី (Amis/Kali) មានប្រភពនៅប្រទេសហ្វីលីពីន។
៨. សិលាម៉ាឡាយូ (Silat Melayu) មានប្រភពនៅប្រទេសម៉ាឡេស៉ី។
៩. បញ្ចសិលា (Pencak Silat) មានប្រភពនៅប្រទេសឥណ្ឌូណេស៉ី។
១០. សិលាព្រុយណេ (Silat Brunei) មានប្រភពនៅប្រទេសព្រុយណេ៕