(ភ្នំពេញ)៖ ក្រៅពីកីឡាបាល់ទាត់ នៅមានកីឡាច្រើនប្រភេទទៀតដែលមានការពេញនិយមលេង និងមានអ្នកគាំទ្រយ៉ាងច្រើនក្រាស់ក្រែល តួយ៉ាងដូចជាកីឡាបាល់ទះ កីឡាបាល់បោះ កីឡាវាយកូនគោល កីឡាវាយប៉េងប៉ុង កីឡាតេនីស កីឡាប្រដាល់ជាដើម។
ខាងក្រោមនេះជាកីឡា១០ប្រភេទដែលពេញនិយម និងមានអ្នកគាំទ្រច្រើនជាងគេ រួមមាន៖
១០. កីឡាវាយកូនគោល (Golf) មានអ្នកគាំទ្រប្រហែល៤៥០លាននាក់។ កីឡាប្រភេទនេះត្រូវគេនិយមលេងនៅក្នុងតំបន់អាមេរិកខាងជើង អឺរ៉ុបខាងលិច និងអាស៉ីខាងកើត។
៩. កីឡាបាល់ឱប (Rugby) មានអ្នកគាំទ្រខ្ទង់៤៧៦លាននាក់ ហើយមានការពេញនិយមនៅតំបន់អាហ្រ្វិក អាស៉ី អាមេរិក អឺរ៉ុប ចក្រភពអង់គ្លេស និងអូស្រ្តាលី។
៨. កីឡាវាយកូនបាល់ (Baseball) មានអ្នកគាំទ្រប្រមាណ៥៣៦លាននាក់។ Baseball ត្រូវនិយមលេងនៅតំបន់អាមេរិក សមុទ្រការីបង់ និងអាស៉ីខាងកើត។
៧. កីឡាបាល់បោះ (Basketball) មានអ្នកគាំទ្រ៨២៥លាននាក់ និងមានការពេញនិយមជាសកល។
៦. កីឡាវាយប៉េងប៉ុង (Table Tennis/Ping Pong) មានអ្នកគាំទ្រ៨៧៥លាននាក់ និងមានការពេញនិយមទូទាំងពិភពលោក។
៥. កីឡាបាល់ទះ (Volleyball) មានអ្នកគាំទ្រ៩៣៦លាននាក់ និងត្រូវគេនិយមលេងនៅជុំវិញពិភពលោក។
៤. កីឡាតេនីស (Tennis) មានអ្នកគាំទ្រប្រហែល១.២ពាន់លាននាក់ និងមានការពេញនិយមទូទាំងពិភពលោក។
៣. កីឡាហុកគី (Hockey) មានអ្នកគាំទ្រ២ពាន់លាននាក់។ កីឡានេះត្រូវគេនិយមលេងនៅតំបន់អាស៉ី អឺរ៉ុប អាហ្រ្វិក និងនៅអូស្រ្តាលី។
២. កីឡាគ្រីឃីត (Cricket) មានអ្នកគាំទ្រ២.៦ពាន់លាននាក់ ហើយពេញនិយមនៅអាស៉ី អូស្រ្តាលី អាហ្រ្វិក និងចក្រភពអង់គ្លេស។
១. កីឡាបាល់ទាត់ (Football) មានអ្នកគាំទ្ររហូតដល់៤ពាន់លាននាក់ ហើយពេញនិយមលេងនៅទូទាំងពិភពលោក៕