(ភ្នំពេញ)៖ គំនូរ គឺជាសិល្បៈមួយប្រភេទដែលចូលរួមបង្ហាញពីវប្បធម៌របស់ជាតិសាសន៍នីមួយៗ គំនូរដែលមានតម្លៃគឺបង្កប់អត្ថន័យជ្រៅ មានអាយុកាលយូរឆ្នាំ ជាគំនូរមានប្រភពនៅតំបន់អឺរ៉ុប ក្រៅពីនោះគឺមានការរចនាបានយ៉ាងស្អាត ឬមិនស្អាត ខណៈគំនូរខ្លះមនុស្សធម្មតាមើលមិនយល់នោះទេ។

ខាងក្រោមនេះជាគំនូរទាំង១០ដែលមានតម្លៃថ្លៃជាងគេលើពិភពលោក៖

៥. Number 17A

គំនូរ Number 17A មានតម្លៃសរុប២២៩លានដុល្លារ ក្នុងពេលប្រកាសលក់នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥។ វាជាស្នាដៃរបស់វិចិត្រករ ជេកសុន ផូលឡុក (Jackson Pollock) នៅអំឡុងឆ្នាំ១៩៤៨។

៤. Nafea Faa Ipoipo

គំនូរ Nafea Faa Ipoipo មានតម្លៃសរុប២៤០លានដុល្លារ ក្នុងពេលប្រកាសលក់នៅអំឡុងខែកញ្ញា ឆ្នាំ២០១៤។ វាជាស្នាដៃរបស់វិចិត្រករ ប៉ូល ហ្គ័រហ្គីន (Paul Gauguin) នៅឆ្នាំ១៨៩២។

៣. The Card Players

គំនូរ The Card Players ឬអ្នកលេងបៀរ មានតម្លៃសរុប៣០១លានដុល្លារ ក្នុងពេលប្រកាសលក់នៅអំឡុងខែមេសា ឆ្នាំ២០១១។ វាជាស្នាដៃរបស់វិចិត្រករ ប៉ូល សេហ្សានណេ (Paul Cézanne) ដែលចំណាយពេលគូរ២ឆ្នាំ ចាប់ពីឆ្នាំ១៨៩២-១៨៩៣។

២. Interchange

គំនូរ Interchange មានតម្លៃសរុប៣៤៣លានដុល្លារ ក្នុងពេលប្រកាសលក់នៅអំឡុងខែកញ្ញា ឆ្នាំ២០១៥។ វាជាស្នាដៃរបស់វិចិត្រករ វីល្លិន ដឺគូនីង (Willem de Kooning) នៅឆ្នាំ១៩៥៥។

១. Salvator Mundi

គំនូរ Salvador Mundi មានតម្លៃ៤៩៧.៨លានដុល្លារអាមេរិក ក្នុងពេលប្រកាសលក់ត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ វាជាស្នាដៃរបស់វិចិត្រករ លេអូណាដូ ដាវិនស៉ី (Leonardo da Vinci) ដោយប្រើរយៈពេលយូរឆ្នាំក្នុងការរចនាឡើង ១៤៩៩-១៥១០។ ផ្ទាំងគំនូរនេះបង្ហាញពីព្រះយេស៊ូគ្រិស្ត ស្ថិតក្នុងរូបពណ៌ខៀវសម័យរ៉ឺណេសង់ (Renaissance) ដោយដៃខាងស្តាំធ្វើជាសញ្ញានៃឈើឆ្កាង ហើយនៅដៃខាងឆ្វេងកាន់ដុំបាល់គ្រីស្តាល់ថ្លាមួយដែលស្តែងពីតួនាទីរបស់ទ្រង់ជា «អ្នកសង្រ្គោះលោក» ឬភាសាឡាទីនហៅថា Salvator Mundi និងតំណាងឱ្យឋានសួគ៌។ មានស្នាដៃប្រហែល៣០ដែលជាការចម្លងនិងកែសម្រួលនៃផ្ទាំងគំនូរនេះ ធ្វើឡើងដោយកូនសិស្សនិងអ្នកដើរតាមវិចិត្រករ Leonardo ត្រូវបានគេកំណត់អត្តសញ្ញាណ៕