(ភ្នំពេញ)៖ លិខិតឆ្លងដែន គឺជាឯកសារផ្លូវការសម្រាប់ការធ្វើដំណើរដែលចេញដោយរដ្ឋាភិបាល ហើយមានផ្ទុកអត្តសញ្ញាណរបស់អ្នកដែលកាន់លិខិតនោះ។ តើអ្នកដឹងដែរទេថា តើលិខិតឆ្លងដែនប្រទេសណាខ្លះដែលមានឥទ្ធិពលជាងគេនៅលើពិភពលោក ពោលគឺអាចប្រើប្រាស់ដើម្បីធ្វើដំណើរទៅកាន់ ប្រទេសនិងដែនដីដទៃទៀត ដោយពុំចាំបាច់តម្រូវឱ្យមានការស្នើសុំទិដ្ឋាការជាមុន ឬដោយមិនត្រូវការទិដ្ឋាការតែម្តង។
ដោយយោងតាមរបាយការណ៍ចំណាត់ថ្នាក់លិខិតឆ្លងដែន Henley Passport Index ប្រចាំឆ្នាំ២០២៣នេះ លិខិតឆ្លងដែនដែលស្ថិតក្នុង ចំណាត់ថ្នាក់កំពូលទាំង១០ រួមមាន៖
១០. លិខិតឆ្លងដែនលីទុយអានី និងស្លូវ៉ាគី (១៨៤គោលដៅ)
៩. លិខិតឆ្លងដែនហុងគ្រី និងប៉ូឡូញ (១៨៥គោលដៅ)
៨. លិខិតឆ្លងដែនអូស្រ្តាលី កាណាដា សាធារណរដ្ឋឆែក ក្រិក និងម៉ាល់ត៍ (១៨៦គោលដៅ)
៧. លិខិតឆ្លងដែនបែលហ្ស៉ិក សាធារណរដ្ឋឆែក នូវែលសេឡង់ ន័រវែស ស្វីស និងសហរដ្ឋអាមេរិក (១៨៧គោលដៅ)
៦. លិខិតឆ្លងដែនបារាំង អៀរឡង់ ព័រទុយហ្កាល់ និងចក្រភពអង់គ្លេស (១៨៨គោលដៅ)
៥. លិខិតឆ្លងដែនអូទ្រីស ដាណឺម៉ាក ហូឡង់ និងស៊ុយអែត (១៨៩គោលដៅ)
៤. លិខិតឆ្លងដែនហ្វាំងឡង់ អ៉ីតាលី និងលុចសំបួ (១៩០គោលដៅ)
៣. លិខិតឆ្លងដែនអាល្លឺម៉ង់ និងអេស៉្បាញ (១៩១គោលដៅ)
២. លិខិតឆ្លងកូរ៉េខាងត្បូង (១៩២គោលដៅ)
១. លិខិតឆ្លងដែនជប៉ុន និងសិង្ហបុរី (១៩៣គោលដៅ)៕