(ភ្នំពេញ)៖ តំបន់អាស៊ានគឺមានវប្បធម៌ដ៏រុងរឿងរបស់ខ្លួន អមជាមួយទេសភាពបេតិកភណ្ឌជាច្រើនអនេក ពិសេសគឺប្រាសាទបុរាណដែលត្រូវបានសាងសង់ឡើងយ៉ាងល្អវិចិត្រ។

ខាងក្រោមនេះជាប្រាសាទបុរាណដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងប្រទេសសមាជិកអាស៊ាន៖

១. ប្រាសាទ Lembah Bujang ជាប់ជើងភ្នំ Bukit Batu Pahat នៅរដ្ឋកេដះ (Kedah) មានកម្ពស់ជាង១ម៉ែត្រប៉ុណ្ណោះ

២. ប្រាសាទវត្តជ័យវឌ្ឍនារាម (Wat Chaiwatthanaram) មានកម្ពស់៣៥ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងបុរាណអយុធ្យា ខេត្តព្រះនគរស្រីអយុធ្យា ប្រទេសថៃ។

៣. ប្រាសាទចាម្ប៍ Doung Long មានកម្ពស់៣៩ម៉ែត្រ ស្ថិតនៅអតីតក្រុងវិជ័យ (Vijaya) នៃអាណាចក្រចាម្ប៉ា ដែលបច្ចុប្បន្នជាភាគកណ្ដាលប្រទេសវៀតណាម។

៤. ចេតិយព្រះធាតុហ្លួង (Pha That Luang) មានកម្ពស់៤៥ម៉ែត្រ ស្ថិតនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

៥. ប្រាសាទព្រហ្មបាណន់ (Prambanan) មានកម្ពស់៤៧ម៉ែត្រ ស្ថិតនៅកោះជ្វា ប្រទេសឥណ្ឌូណេស៉ី។

៦. ប្រាសាទអង្គរវត្ត (Angkor Wat) មានកម្ពស់៦៥ម៉ែត្រ ស្ថិតនៅខេត្តសៀមរាប ប្រទេសកម្ពុជា។

៧. ប្រាសាទ Thatbyinnyu មានកម្ពស់៦៦ម៉ែត្រ ស្ថិតនៅទីក្រុងបុរាណបាកាន ប្រទេសមីយ៉ាន់ម៉ា៕