(ភ្នំពេញ)៖ បច្ចុប្បន្នអាជីវកម្មសេវាបម្រើផ្លូវភេទ ត្រូវបានចាត់ទុកជារបរអាជីវកម្មខុសច្បាប់មួយសម្រាប់ប្រទេសភាគច្រើននៅលើពិភពលោក ក្នុងនោះរួមទាំងកម្ពុជាផងដែរ ប៉ុន្តែក៏មានប្រទេសមួយចំនួនទៀតនៅអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកអាជីវកម្មស្របច្បាប់ផងដែរ។ តើមានប្រទេសណាខ្លះដែលនៅអនុញ្ញាតឱ្យមានការបើកអាជីវកម្មសេវាបម្រើផ្លូវភេទស្របច្បាប់នោះ?

ប្រទេសដែលនៅអនុញ្ញាតឱ្យមានសេវាកម្មនេះ រួមមាន៖

* ប្រទេសនូវែលសេឡង់
នៅឆ្នាំ២០០៣ រដ្ឋាភិបាលប្រទេសនូវែលសេឡង់បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកអាជីវកម្មសេវាបម្រើផ្លូវភេទស្របច្បាប់។ អ្នករកស៉ីមុខរបរនេះអាចទទួលបានសិទ្ធិរកស៉ីស្របច្បាប់ ដោយស្ថិតក្រោមច្បាប់ស្ដីពីសុខភាពសាធារណៈ និងច្បាប់ស្ដីពីការងារ មានន័យថា អ្នករកស៉ីរបរនេះអាចទទួលបានផលប្រយោជន៍នានា និងទទួលបានសិទ្ធិដូចគ្នាទៅនឹងនិយោជិតក្នុងវិស័យការងារផ្សេងទៀតដែរ។

* ប្រទេសអូស្ត្រាលី
នៅប្រទេសរដ្ឋសហព័ន្ធនេះ ការប្រកបអាជីវកម្មសេវាបម្រើផ្លូវភេទ គឺអាស្រ័យទៅតាមរដ្ឋនីមួយៗ ដោយរដ្ឋខ្លះអនុញ្ញាតឱ្យរកស៉ីស្របច្បាប់ ហើយក៏មានរដ្ឋខ្លះទៀតមិនអនុញ្ញាតច្បាប់នោះដែរ។

* ប្រទេសអូទ្រីស
នៅប្រទេសអឺរ៉ុបកណ្ដាលមួយនេះ អាជីវកម្មបម្រើផ្លូវភេទ គឺមានភាពស្របច្បាប់នៅទូទាំងប្រទេសតែម្ដង។ អ្នករកស៉ីសេវាកម្មបម្រើផ្លូវភេទ ត្រូវតែចុះបញ្ជិកាឱ្យបានត្រឹមត្រូវជាមុន ពិសេសត្រូវត្រួតពិនិត្យសុខភាព ត្រូវបង់ពន្ធ និងត្រូវមានអាយុលើសពី១៩ឆ្នាំឡើងទៅ។

* ប្រទេសបង់ក្លាដេស
នៅប្រទេសទ្វីបអាស៉ីមួយនេះ រដ្ឋាភិបាលបានកំណត់ច្បាប់ឱ្យស្ត្រីអាចរកស៉ីសេវាកម្មបម្រើផ្លូវភេទបាន ដោយគ្រប់ទម្រង់នៃសេវាកម្មផ្លូវភេទ គឺសុទ្ធតែមានភាពស្របច្បាប់ ប៉ុន្តែសម្រាប់បុរសវិញ រដ្ឋាភិបាលមិនអនុញ្ញាតឱ្យប្រកបមុខរបរនេះឡើយ។

ក្រៅពីប្រទេសទាំង៤នេះ ក៏មានប្រទេសមួយចំនួនទៀតដែលងាយស្រួលក្នុងស្វែងរកសេវាកម្មបម្រើផ្លូវភេទ ទោះបីមិនមានច្បាប់អនុញ្ញាតជាធរមានក៏ដោយ ក្នុងនោះមានដូចជាប្រទេសជប៉ុន ថៃ សិង្ហបុរី កូរ៉េខាងត្បូង ចិន វៀតណាម ប៊ែលហ្ស៉ិក ប្រេស៉ីល កាណាដា កូឡុំប៊ី អេក្វាទ័រ បារាំង អាល្លឺម៉ង់ ក្រិក ឥណ្ឌូណេស៉ី ហូឡង់ជាដើម៕