(ភ្នំពេញ)៖ សត្វនាគ គឺជាសត្វទេពក្នុងទេវកថា ឬក្នុងវប្បធម៌ផ្សេងៗគ្នារបស់មនុស្សជាតិ ដោយនាគខ្លះអាចហោះហើរបាន អាចព្រួសភ្លើងបាន អាចនៅក្នុងទឹកបាន ឬជាយានជំនិះរបស់អាទិទេពផងដែរ ប៉ុន្តែរូបរាងរបស់នាគក្នុងវប្បធម៌នីមួយៗមិនដូចគ្នានោះទេ។

ក្នុងចំណោមនាគទាំងនោះក៏មាននាគក្នុងវប្បធម៌ខ្មែរផងដែរ ដែលយើងតែងឃើញមាននៅតាមសំណង់ប្រាសាទ គំនូរ ទេវកថា ក៏ដូចជានៅក្នុងប្រពៃណីទំនៀមទម្លាប់ទៀតផង តែយ៉ាងណាគ្មានសត្វនាគពិតប្រាកដនាសម័យកាលយើងបច្ចុប្បន្ននោះឡើយ។

ខាងក្រោមនេះសូមបង្ហាញវប្បធម៌នាគនៅតំបន់អាស៊ីជាមុនសិន៖

I. នាគក្នុងវប្បធម៌នៅទ្វីបអាស៊ី

ពាក់ព័ន្ធនឹងវប្បធម៌នាគនៅទ្វីបដ៏ធំជាងគេនេះ គេបានបែកចែងអម្បូរសត្វនាគទៅតាមតំបន់ផ្សេងៗទៀត ដូចជា អាស៊ីទក្សិណ អាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា អាស៊ីបស្ចិម ក្នុងនោះរួមមាន៖

១. នាគក្នុងវប្បធម៌ឥណ្ឌា (Indian dragons) មានច្រើនដូចជា៖
* Pakhangba

* Vritra

* Poubi Lai

* Taoroinai

២. នាគក្នុងវប្បធម៌ខ្មែរ (Khmer dragons) មានតែ១គត់ គឺ៖

* នាគ (Neak) ព្រះនាងនាគជានិមិត្តរូបនៃទេវកថានៅប្រទេសកម្ពុជា។

៣. នាគក្នុងវប្បធម៌ម៉ាឡេ-ឥណ្ឌូណេស៊ី (Indonesian/Malay dragons) មាន១ឬ២ ដូចជា៖

* Naga

* Nogo

៤. នាគក្នុងវប្បធម៌ហ្វីលីពីន (Filipino dragons) មានច្រើនដែរ ដូចជា៖

* Bakunawa

* Láwû

* Olimaw

* Sawa

* Samal Naga

* Kanlaon dragon

៥. នាគក្នុងវប្បធម៌វៀតណាម (Vietnamese dragons)៖

* Lóng ឬ Rồng