(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ១៩៤៥មក ប្រទេសកម្ពុជាមាននាយករដ្ឋមន្ត្រីចំនួន៣៧អង្គ/រូបហើយ ដោយក្នុងចំណោមនោះមានទាំងព្រះមហាក្សត្រ រាជវង្សានុវង្ស ឥស្សរជន ម្យ៉ាងទៀតក៏មាន៤រូបជានាយករដ្ឋមន្រ្តីស្តីទី (បណ្តោះអាសន្ន)។ នេះបើតាមគេហទំព័រវីគីភីឌា។
I. សម័យអាណានិគមបារាំង និងអាណានិគមជប៉ុន (ត)
ទី១១. នាយករដ្ឋមន្ត្រីទី១១ គឺសម្ដេចព្រះនរោត្តម សីហនុ កាន់តំណែងលើកទី២ ចាប់ពីថ្ងៃទី២៨ មេសា ១៩៥០ ដល់ ៣០ ឧសភា ១៩៥០ ពោលគឺមានរយៈពេល៣២ថ្ងៃ។
ទី១២. នាយករដ្ឋមន្ត្រីទី១២ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីពង្ស ដែលបានកាន់តំណែងចាប់ពីថ្ងៃទី៣០ ឧសភា ១៩៥០ ដល់ ០៣ មីនា ១៩៥១ ពោលគឺមានរយៈពេល២៧៧ថ្ងៃ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីពង្ស ក្រោយមកក៏ទទួលបានគោរមងារជា «សម្ដេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស»។
ទី១៣. នាយករដ្ឋមន្ត្រីទី១៣ គឺឯកឧត្តម អ៊ុំ ឈាងស៊ុន ដែលបានកាន់តំណែងចាប់ពីថ្ងៃទី០៣ មីនា ១៩៥១ ដល់ ១២ តុលា ១៩៥១ ពោលគឺមានរយៈពេល២២៣ថ្ងៃ។
ទី១៤. នាយករដ្ឋមន្ត្រីទី១៤ គឺឯកឧត្តម ហ៊ុយ កន្ធុល ដែលបានកាន់តំណែងចាប់ពីថ្ងៃទី១៣ តុលា ១៩៥១ ដល់ ១៦ មិថុនា ១៩៥១ ពោលគឺមានរយៈពេល២៤៧ថ្ងៃ។
ទី១៥. នាយករដ្ឋមន្ត្រីទី១៥ គឺសម្ដេចព្រះនរោត្តម សីហនុ កាន់តំណែងលើកទី៣ ចាប់ពីថ្ងៃទី១៦ មិថុនា ១៩៥២ ដល់ ២៤ មករា ១៩៥៣ (២២២ថ្ងៃ)។
ភាគទី១៖ https://plus.freshnewsasia.com/index.php/en/knowledge/332151-2024-03-12-09-18-55.html