(ភ្នំពេញ)៖ សារមន្ទីរគឺជាកន្លែងដែលមានសារសំខាន់ដ៏អស្ចារ្យក្នុងទម្រង់ជាវិមាន ឬជាអតីតរាជវាំង ឬជាអគារសម្រាប់តាំងពិព័រណ៍បុរាណវត្ថុ សម្បត្តិបេតិកភណ្ឌវប្បធម៌នៃប្រទេសនីមួយៗ ក៏ដូចជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិទូទាំងពិភពលោកជាដើម។
សារមន្ទីរល្វ័រ (Louvre Museum) ជាសារមន្ទីរដែលចំណាស់ជាងគេនៅលើពិភពលោក ស្ថិតនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលត្រូវបានកសាងឡើងនៅសតវត្សទី១៣ ក្នុងរជ្ជកាលព្រះចៅល្វីទី១៤ (Louis XIV)។
គួរជម្រាបថា គំនិតនៃការបង្កើតសារមន្ទីរ គឺលេចឡើងតាំងពី២៥០០ឆ្នាំមុនមកម្ល៉េះ ពោលគឺនៅពេលដែលព្រះអង្គម្ចាស់បាប៊ីឡូនមួយអង្គសព្វព្រះទ័យចង់ធ្វើពិព័រណ៍សិល្បៈ និងវត្ថុបុរាណបង្ហាញជូនសាធារណជនទូទៅ និងអភិរក្សវត្ថុបុរាណសម្រាប់មនុស្សជំនាន់ក្រោយ ប៉ុន្តែមកដល់ពេលបច្ចុប្បន្នសារមន្ទីរនោះបានអវត្តមានចេញពីពិភពលោកយើងនេះបាត់ទៅហើយ៕