(បាងកក)៖ ចាប់ពីបដិវត្តសៀមឆ្នាំ១៩៣២ រាជាណាចក្រស្យាម ឬប្រទេសសៀមបានប្ដូររបបពីរាជានិយមផ្ដាច់ការមកប្រកាន់របបរាជានិយមអាស្រ័យសភាវិញ។ ចាប់ពីឆ្នាំ១៩៣២រហូតដល់ឆ្នាំ២០២៤នេះ ប្រទេសសៀម ឬប្រទេសថៃបច្ចុប្បន្នមាននាយរដ្ឋមន្ត្រីដឹកនាំប្រទេសចំនួន៣៨រូបហើយ ដោយខ្លះកើតចេញពីការបោះឆ្នោត និងខ្លះទៀតកើតចេញពីការធ្វើរដ្ឋប្រហារ ហើយខ្លះទៀតជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន និងនាយករដ្ឋមន្ត្រីស្ដីទីចុងអាណត្តិ។ ប្រទេសនេះក៏ល្បីឈ្មោះខាងធ្វើរដ្ឋប្រហារញឹកញាប់ជាងគេដែរ។

ខាងក្រោមនេះជាឈ្មោះនាយករដ្ឋមន្ត្រីថៃទី៣១-៤០៖

* នាយករដ្ឋមន្ត្រីទី៣១ ជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្នឈ្មោះ មីឆ័យ រូឈូព័ន្ធ (Ruchuphan) ២៤ ឧសភា ដល់ ១០ មិថុនា ១៩៩២ (១៧ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៣២ អនន្ទ បញ្ញាអជ៌ន (Anand Panyarachun) ១០ មិថុនា ដល់ ២៣ កញ្ញា ១៩៩២ (១០៥ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៣៣ Chuan Leekpai ២៣ កញ្ញា ១៩៩២ ដល់ ១៣ កក្កដា ១៩៩៥ (២ឆ្នាំ ២៩៣ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៣៤ Banharn Silpa-archa ១៣ កក្កដា ១៩៩៥ ដល់ ២៥ វិច្ឆិកា ១៩៩៦ (១ឆ្នាំ ១៣៥ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៣៥ Chavalit Yongchaiyudh ២៥ វិច្ឆិកា ១៩៩៦ ដល់ ៩ វិច្ឆិកា ១៩៩៧ (៣៤៩ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៣៦ Chuan Leekpai ៩ វិច្ឆិកា ១៩៩៧ ដល់ ៩ កុម្ភៈ ២០០១ (៣ឆ្នាំ ៩២ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៣៧ Thaksin Shinawatra ៩ កុម្ភៈ ២០០១ ដល់ ១៩ កញ្ញា ២០០៦ (៥ឆ្នាំ ២២២ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៣៨ Sonthi Boonyaratglin ១៩ កញ្ញា ដល់ ១ តុលា ២០០៦ (១២ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៣៩ Surayud Chulanont ១ តុលា ២០០៦ ដល់ ២៩ មករា ២០០៨ (១ឆ្នាំ ១២០ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៤០ Samak Sundaravej ២៩ មករា ដល់ ៩ កញ្ញា ២០០៨ (២២៤ថ្ងៃ)