(បាងកក)៖ ចាប់ពីបដិវត្តសៀមឆ្នាំ១៩៣២ រាជាណាចក្រស្យាម ឬប្រទេសសៀមបានប្ដូររបបពីរាជានិយមផ្ដាច់ការមកប្រកាន់របបរាជានិយមអាស្រ័យសភាវិញ។ ចាប់ពីឆ្នាំ១៩៣២រហូតដល់ឆ្នាំ២០២៤នេះ ប្រទេសសៀម ឬប្រទេសថៃបច្ចុប្បន្នមាននាយរដ្ឋមន្ត្រីដឹកនាំប្រទេសចំនួន៣៨រូបហើយ ដោយខ្លះកើតចេញពីការបោះឆ្នោត និងខ្លះទៀតកើតចេញពីការធ្វើរដ្ឋប្រហារ ហើយខ្លះទៀតជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន និងនាយករដ្ឋមន្ត្រីស្ដីទីចុងអាណត្តិ។ ប្រទេសនេះក៏ល្បីឈ្មោះខាងធ្វើរដ្ឋប្រហារញឹកញាប់ជាងគេដែរ។

ខាងក្រោមនេះជាឈ្មោះនាយករដ្ឋមន្ត្រីថៃទី៤១-៤៧៖

* នាយករដ្ឋមន្ត្រីទី៤១ គឺលោក សំឆ័យ វង្សសួស្ដី (Somchai Wongsawat) ៩ កញ្ញា ដល់ ២ ធ្នូ ២០០៨ (៨៤ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៤២ គឺលោក ឆរ័ត្ន ឆាលវីរកុល (Chavarat Charnvirakul) ២ កញ្ញា ដល់ ១៧ ធ្នូ ២០០៨ (១៥ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៤៣ គឺលោក អពិសិទ្ធិ វិជ្ជាជីវៈ (Abhisit Vejjajiva) ១៧ ធ្នូ ២០០៨ ដល់ ៥ សីហា ២០១១ (២ឆ្នាំ និង២៣១ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៤៤ គឺលោកស្រី យីងល័ក្សណ៍ សិណវត្រ (Yingluck Shinawatra) ៥ សីលា ២០១១ ដល់ ៧ ឧសភា ២០១៤ (២ឆ្នាំ និង២៧៥ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៤៥ គឺលោក និវឌ្ឍន៍ទម្រង់ បុណស្រង់ផៃសាន (Niwatthamrong Boonsongpaisan) ៧-២២ ឧសភា ២០១៤ (១៥ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៤៦ គឺលោក ព្រះយុទ្ធ ច័ន្ទ្រក្លាហាន (Prayut Chan-o-cha) ២២ ឧសភា ២០១៤ ដល់ ២២ សីហា ២០២៣ (៩ឆ្នាំ និង៩២ថ្ងៃ)

* នាយករដ្ឋមន្ត្រីទី៤៧ គឺលោក ស្រេស្ឋៈ ទវីសិន (Srettha Thavisin) កាន់តំណែងចាប់ពី ២២ សីហា ២០២៣ ដល់ពេលបច្ចុប្បន្ន៕