(ភ្នំពេញ)៖ ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងមានភពទាំងអស់៨ និងបូកទាំងភពបម្រុង១ទៀត គឺភ្លុយតុង (Pluto) ដែលចលនារង្វិលខ្ញាល់ (ការវិលជុំវិញខ្លួនឯង) របស់ភពទាំងនេះមានរយៈពេលមិនស្មើគ្នាទេ។ រង្វិលខ្ញាល់បង្កើតឱ្យមានថ្ងៃ និងយប់ ខណៈ១ថ្ងៃនៅលើផែនដី ស្មើជិត២៤ម៉ោង ចុះបើ១ថ្ងៃនៅលើភពផ្សេងទៀត ស្មើពេលប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃនៃភពផែនដីយើង?
ខាងក្រោមនេះជារយៈពេលផ្សេងគ្នា ដែលស្មើនឹង១ថ្ងៃនៅលើភពនីមួយៗ៖
* ១ថ្ងៃនៅលើភពសុក្រ ស្មើនឹងរយៈពេលនៅលើផែនដីដល់ទៅ ២៤៣ថ្ងៃ និង២៦នាទី
* ១ថ្ងៃនៅលើភពពុធ ស្មើនឹងរយៈពេលនៅលើផែនដី ៥៨ថ្ងៃ និង១៦ម៉ោង
* ១ថ្ងៃនៅលើភពព្រហស្បតិ៍ ស្មើនឹងរយៈពេលត្រឹមតែ ៩ម៉ោង និង៥៥នាទី
* ១ថ្ងៃនៅលើភពបម្រើភ្លុយតុង ស្មើនឹងរយៈពេលនៅលើផែនដី ៦ថ្ងៃ ៩ម៉ោង និង១៨នាទី
* ១ថ្ងៃនៅលើភពអង្គារ ស្មើនឹងរយៈពេលរយៈពេល ២៤ម៉ោង និង២៦នាទី
* ១ថ្ងៃនៅលើភពផែនដី ស្មើនឹងរយៈពេល ២៣ម៉ោង និង៥៦នាទី
* ១ថ្ងៃនៅលើភពសៅរ៍ ស្មើនឹងរយៈពេល ១១ម៉ោង និង៣៣នាទី
* ១ថ្ងៃនៅលើភពអ៊ុយរ៉ានុស ស្មើនឹងរយៈពេល ១៧ម៉ោង និង១៤នាទី
* ១ថ្ងៃនៅលើ១ថ្ងៃនៅលើភពណិបទូន ស្មើនឹងរយៈពេល ១៦ម៉ោង