(ភ្នំពេញ)៖ សារមន្ទីរគឺជាកន្លែងដែលរក្សាវត្ថុបុរាណ វប្បធម៌ បេតិកភណ្ឌ សិល្បៈសម្រាប់អ្នកទេសចរ និងប្រាប់មនុស្សបច្ចុប្បន្នពីអតីតកាលរបស់ប្រទេសនីមួយៗ អតីតកាលរបស់ផែនដី ក៏ជាទីដ៏សំខាន់សម្រាប់អ្នកសិក្សាស្រាវជ្រាវផងដែរ។

ខាងក្រោមនេះជាប្រទេសដែលសារមន្ទីរលើសពី១ពាន់ទីតាំង៖

១. សហរដ្ឋអាមេរិក មានសារមន្ទីរ ៣៣,០៨២ទីតាំង

២. អាល្លឺម៉ង់ មានសារមន្ទីរ ៦,៧៤១ទីតាំង

៣. ជប៉ុន មានសារមន្ទីរ ៥,៧៣៨ទីតាំង

៤. ចិន មានសារមន្ទីរ ៥,៥៣៥ទីតាំង

៥. រុស្ស៉ី មានសារមន្ទីរ ៥,៤១៥ទីតាំង

៦. បារាំង មានសារមន្ទីរ ៤,៨១១ទីតាំង

៧. ប្រេស៊ីល មានសារមន្ទីរ ៣,៩០៦ទីតាំង

៨. អ៉ីតាលី មានសារមន្ទីរ ៣,១៩៥ទីតាំង

៩. ចក្រភពអង់គ្លេស មានសារមន្ទីរ ៣,១៨៣ទីតាំង

១០. កាណាដា មានសារមន្ទីរ ២,២៤៥ទីតាំង

១១. អេស្ប៉ាញ មានសារមន្ទីរ ១,៧៣២ទីតាំង

១២. ស៊ុយអែត មានសារមន្ទីរ ១,៦០០ទីតាំង

១៣. ថៃ មានសារមន្ទីរ ១,៥២៦ទីតាំង

១៤. ម៉ិកស៉ិក មានសារមន្ទីរ ១.៣២០ទីតាំង

១៥. ប៉ូឡូញ មានសារមន្ទីរ ១.២៣៣ទីតាំង

១៦. អាហ្សង់ទីន មានសារមន្ទីរ ១,១៨៣ទីតាំង

១៧. ស្វ៉ីស មានសារមន្ទីរ ១,១២៩ទីតាំង

១៨. កូរ៉េខាងត្បូង មានសារមន្ទីរ ១,១០២ទីតាំង