(ភ្នំពេញ)៖ យើងដឹងហើយថា កំពូលមហាសេដ្ឋីពិភពលោកប្រចាំឆ្នាំ២០២៤នេះ គឺជាជនជាតិបារាំង ប៊ែរណា អារណូល៍ (Bernard Arlault) ដែលមានទ្រព្យគិតជាប្រាក់ដល់ទៅ ២១៥ពាន់លានដុល្លារអាមេរិក។ ដូច្នេះយើងមកស្គាល់ពីកំពូលមហាសេដ្ឋីទាំង៥ប្រចាំតំបន់អាស៊ាន ក្នុងឆ្នាំ២០២៤វិញម្ដង។
៥៖ លោក Pham Nhat Vuong អាយុ៥៥ឆ្នាំ ជាស្ថានិក និងជាប្រធានគណៈប្រឹក្សាភិបាលនៃសម្ពន្ធក្រុមហ៊ុនវៀតណាម Vingroup។ លោកមានទ្រព្យសម្បត្តិ៤.៥ពាន់លានដុល្លារ។
៤៖ លោក Robert Kuok អាយុ១០០ឆ្នាំ ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុនពហុជាតិ Kuok Group មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ លោកជាជនជាតិម៉ាឡេស៉ីដើមកំណើតចិន។ លោកមានទ្រព្យសម្បត្តិ១១.៨ពាន់លានដុល្លារ។
៣៖ បងប្អូនទាំង៦នាក់ក្នុងគ្រួសារត្រកូល Sy ដែលជាម្ចាស់សម្ពន្ធក្រុមហ៊ុន SM Group នៅប្រទេសហ្វីលីពីន។ ពួកគេមានទ្រព្យសម្បត្តិសរុប១៤.៤ពាន់លានដុល្លារ។
២៖ បងប្អូនគ្រួសារត្រកូល Chearavanont ដែលជាម្ចាស់សម្ពន្ធក្រុមហ៊ុនយក្សនៅប្រទេសថៃ Charoen Pokphand ដែលមានទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាចំនួន៣៤ពាន់លានដុល្លារ។
១៖ បងប្អូនត្រកូល Hartono គឺលោក Michael Bambang Hartono អាយុ៨៤ឆ្នាំ និងលោក Robert Budi Hartono អាយុ៨២ឆ្នាំ។ មហាសេដ្ឋីវ័យចំណាស់ទាំង២រូបនេះត្រូវជាបងប្អូនបង្កើតនឹងគ្នា គឺជាម្ចាស់សម្ពន្ធក្រុមហ៊ុនឥណ្ឌូណេស៉ី Djarum Group ហើយមានទ្រព្យសម្បត្តិសរុប៤៨ពាន់លានដុល្លារ។