(ភ្នំពេញ)៖ នៅលើបណ្ដាញអ៉ីនធើណេត សញ្ញា @ គឺជានិមិត្តសញ្ញាបញ្ជាក់ប្រាប់ពីអាសយដ្ឋានអ៉ីមែល ឧទាហរណ៍អាសយដ្ឋាន៖ [email protected]។ ប៉ុន្តែនៅក្នុងអាជីវកម្ម សញ្ញា @ គឺជានិមិត្តសញ្ញាមានន័យថា «នីមួយៗ ឧទាហរណ៍ 4 apples @ $.35 = $1.40។ តើអ្នកដឹងទេថា សញ្ញា @ ត្រូវបានប្រើដំបូងតាំងពីពេលណា?
ការប្រើប្រាស់ដំបូង មិនដូចជាការប្រើប្រាស់នាពេលបច្ចុប្បន្ននោះទេ។ និមិត្តសញ្ញាដំបូងបំផុតនៅក្នុងរូបរាង @ នេះ ត្រូវបានរកឃើញនៅក្នុងកាលប្បវត្តិជាភាសាក្រិក ដែលសរសេរដោយជនជាតិប៊ីហ្សង់ទីន នាអំឡុងឆ្នាំ១៣៤៥។
សញ្ញា @ ក៏ត្រូវបានគេប្រើជាយូរមកហើយនៅក្នុងភាសាកាតាឡាន ភាសាអេស្ប៉ាញ និងព័រទុយហ្កាល់ ជាអក្សរកាត់នៃ Arroba ដែលជាឯកតានៃទម្ងន់ស្មើនឹង២៥ផោន។
នៅភាសាអារ៉ាប់ សញ្ញា @ គឺជាកន្សោមពាក្យមួយដែលប្រែថា ត្រីមាស (الربع អានថា ar-rub)។
និមិត្តសញ្ញាដែលស្រដៀងនឹងសញ្ញា @ ក៏ត្រូវបានរកឃើញនៅក្នុងភាសាអេស្ប៉ាញ Taula de Ariza ដែលជាបញ្ជីឈ្មោះបញ្ជាក់ពីការដឹកជញ្ជូនស្រូវសាលីពីអាណាចក្រខាស្ទីល (Kingdom of Castile) ទៅអាណាចក្រអារ៉ាហ្គន (Kingdom of Aragon) ក្នុងឆ្នាំ១៤៤៨។ គួរជម្រាបថា អាណាចក្របុរាណទាំង២នេះ មានទីតាំងស្ថិតនៅក្នុងប្រទេសអេស្ប៉ាញបច្ចុប្បន្ន។
អ្នកស្រាវជ្រាវអ៉ីតាលី Giorgio Stabile បានស្រាវជ្រាវពីការប្រើប្រាស់និមិត្តសញ្ញា @ ដល់សតវត្សទី១៦ ដោយលោកបានរកឃើញសញ្ញា @ នៅក្នុងឯកសារពាណិជ្ជកម្មដែលផ្ញើដោយ Florentine Francesco Lapi ពីក្រុងសេវីល (Seville) ទៅទីក្រុងរ៉ូម (Rome) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៥៣៦។ ឯកសារនេះគឺនិយាយអំពីពាណិជ្ជកម្មជាមួយ Pizarro ជាពិសេសតម្លៃនៃស្រានៅប៉េរូ។ បច្ចុប្បន្ននេះ ពាក្យ arroba មានន័យទាំងនិមិត្តសញ្ញា និងឯកតាទម្ងន់។
នៅអ៉ីតាលី និមិត្តសញ្ញានេះត្រូវបានបកប្រែទៅជា amphora (anfora) ដែលជាឯកតានទម្ងន់និងបរិមាណ ដោយផ្អែកលើសមត្ថភាពនៃពាង amphora ជាស្តង់ដាចាប់តាំងពីសតវត្សទី៦។ វាក៏អាចមានន័យថា adi ដូចដែលបានប្រើនៅលើបណ្ណសុខភាពនៅភាគខាងជើងនៃប្រទេសអ៉ីតាលីក្នុងឆ្នាំ១៦៦៧។
លុះដល់ខែកក្កដា ឆ្នាំ១៩៧២ នៅពេលមានការសរសេរពិធីសារផ្ទេរឯកសារ (FTP) ក៏មានអ្នកស្នើរួមទាំងកម្មវិធីអ៉ីមែលមួយចំនួនដែលសរសេរដោយ Ray Tomlinson វិស្វករនៅ Bolt Beranek និង Newman ដែលជាប្រធានអ្នកម៉ៅការនៅ ARPANET (ទីភ្នាក់ងារគម្រោងស្រាវជ្រាវកម្រិតខ្ពស់។ នៅក្នុងសៀវភៅរបស់ពួកគេ Where Wizards Stay Up Late, Katie Hafner និង Matthew Lyon ពិពណ៌នាអំពីរបៀបដែលសញ្ញា @ ទៅដល់ទីនោះ។ លោក Tomlinson បាននិយាយថា «ខ្ញុំបានទៅដល់ទីនោះមុនគេ ដូច្នេះខ្ញុំត្រូវជ្រើសរើសវណ្ណយុត្តិណាមួយដែលខ្ញុំចង់បាន ខ្ញុំបានជ្រើសរើសសញ្ញា @ »។ ទីបំផុត លោកក៏បានបង្កើតនិម្មិតសញ្ញាសម្រាប់ពិភពលោកដោយមិនដឹងខ្លួន៕