(ភ្នំពេញ)៖ ត្បូងពេជ្ររំលេចបានពណ៌ខៀវថ្លា ក៏ដោយសារសារធាតុបូរ៉ូន (Boron)។ ធាតុ Boron ភាគច្រើន​គឺសម្បូរនៅលើស្រទាប់ខាងលើនៃផ្ទៃផែនដីយើង ប៉ុន្តែគេរកឃើញវត្តមានវានៅក្នុងត្បូងខៀវដែលកកើត​ក្នុងថ្ម ដែលនៅកប់ជ្រៅៗក្រោមស្រទាប់ខាងក្នុងរបស់ផែនដី ក្រុមអ្នកស្រាវជ្រាវឆ្ងល់ថា ហេតុអ្វីបានពួកវាទៅដល់ទីនោះ?

បើយោង​តាមទ្រឹស្តីរបស់ក្រុមអ្នកស្រាវជ្រាវ គឺធាតុ Boron ទាំងនោះបានមកពីបាតសមុទ្រ ដែលត្រូវបានរុញចុះទៅដល់ស្រទាប់ម៉ង់តូផែនដី (Mantle) ឬស្រទាប់កណ្ដាលរបស់ផែនដី នៅពេលផ្លាកតិចតូនិចមួយមុជទៅក្រោមផ្លាកតិចតូនិចមួយទៀតក្នុងបាតុភូតប៉ះទង្គិចគ្នា។

ការសិក្សាថ្មីៗទៀត បានលើកឡើងថា ធាតុ Boron ដែលមានប្រភពមកពីស្រទាប់ផ្ទៃខាងលើរបស់ផែនដី គឺត្រូវបានលាយបញ្ចូលជាមួយសារធាតុរ៉ែដែលសម្បូរទៅដោយទឹក ដូចជា Serpentine ជាដើម ហើយសារធាតុរ៉ែនោះកកើតទៅជាគ្រីស្តាល់អំឡុងប្រតិកម្ម Geochemical រវាងទឹកសមុទ្រនិងថ្មនៃផ្លាកតិចតូនិច។ សារធាតុរ៉ែដែលសម្បូរទៅដោយទឹកទាំងនោះធ្វើដំណើរចូលជ្រៅទៅក្នុងស្រទាប់ម៉ង់តូ ហើយក៏បានជួបជាមួយពេជ្រ និងជ្រាបចូលទៅក្នុងចាស់ពេជ្រទាំងឡាយណាដែលជួបជាមួយបូរ៉ូន៕