(ភ្នំពេញ)៖ សំឡេងត្រូវបានវាស់ដោយខ្នាតដេស៉ីប៊ែល (dB) ដូច្នេះយើងមកដឹងពីសំឡេងដែលឮខ្លាំងជាងគេទាំង១០នៅលើពិភពលោក។
១០. ការប្រគំតន្ត្រី A Rock Concert: ការប្រគំតន្ត្រីដ៏ធំមួយនាអំឡុងទសវត្សឆ្នាំ១៩៥០ នៅសហរដ្ឋអាមេរិក បានបន្លឺសំឡេងចន្លោះ១៣៥-១៤៥ដេស៉ីបែល
៩. បន្ទុះកាំជ្រួច (Fireworks): ចន្លោះ១៤៥-១៥០ដេស៉ីបែល
៨. បន្ទុះគ្រាប់កាំភ្លើង (Gunfire): ចន្លោះ១៤៥-១៥៥ដេស៉ីបែល
៧. ចំហេះឡានប្រណាំងរបស់សមាគម NHRA (NHRA Dragsters): ចន្លោះ១៥៥-១៦០ដេស៉ីបែល
៦. ចំហេះយានអវកាស (The Space Shuttle Launch): ចន្លោះ១៦៥-១៧០ដេស៉ីបែល
៥. ត្រីបាឡែនខៀវ (The Blue Whale): ចាប់ពី១៨៨ដេស៉ីប៊ែលឡើងទៅ
៤. បន្ទុះភ្នំភ្លើង Krakatoa: ការផ្ទុះភ្នំភ្លើង Krakatoa នៅប្រទេសឥណ្ឌូណេស៉ី នាឆ្នាំ១៨៨៣ បានបញ្ចេញសំឡេងដល់ទៅ១៨០ដេស៉ីប៊ែល ដែលអាចសាយភាយទៅដល់ចម្ងាយជាង៥,០០០គីឡូម៉ែត្រ
៣. បន្ទុះគ្រាប់បែក TNT: ផ្ទុះក្នុងកម្រិត២១០ដេស៉ីប៊ែល
២. ការរញ្ជួដីកម្រិត៥រ៉ិចទ័រ: សំឡេងឈានដល់កម្រិត២៣៥ដេស៉ីប៊ែល
១. ការធ្លាក់អាចម៍ផ្កាយ The Tunguska Meteor: នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩០៨ អាចម៍ផ្កាយមួយបានធ្លាក់ចូលទៅក្នុងបរិយាកាសផែនដី ហើយបានផ្ទុះនៅលើមេឃលើតំបន់ស៊ីបេរី ប្រទេសរុស្ស៉ី។ ប្រជាជនបានរាយការណ៍ថា បានឃើញដុំភ្លើងហោះធ្លាក់ពីលើមេឃ និងបានឮសំឡេងផ្ទុះយ៉ាងខ្លាំង។ ពួកគេក៏បានរាយការណ៍អំពីភ្លើងឆេះព្រៃដ៏ធំ ហើយដើមឈើបានខ្ទេចខ្ទីអស់ជាច្រើនគីឡូម៉ែត្រ។ វាមានឥទ្ធិពលចន្លោះ៣០០-៣១៥ដេស៉ីប៊ែល។ នេះជាទូទៅ ត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដែលឮខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ៕