(ភ្នំពេញ)៖ ទឹកធ្លាក់ខនផាផេង (Khone Phapheng Waterfall) នៅប្រទេសឡាវ ដែលនៅខាងលើល្បាក់ខោននៃប្រទេសកម្ពុជាយើងនោះ ត្រូវបានជាប់ក្នុងកំណត់ត្រាពិភពលោកថាជាទឹកធ្លាក់ដែលធំជាងគេនៅលើពិភពលោក។
កើតចេញពីល្បាក់ថ្មនៅតាមបណ្ដោយទន្លេមេគង្គ ទឹកធ្លាក់ខនផាផេងមានទទឹងសរុប១០,៧៨៣ម៉ែត្រ មានកម្ពស់ពី១៥-២១ម៉ែត្រ ហើយមានរំហូរទឹកជំនន់៤២,៥០០ម៉ែត្រគូប/វិនាទី។
ទីនោះគឺជាច្រកតែមួយគត់ដែលអាចឱ្យទឹកទន្លេមេគង្គហូរកាត់ចន្លោះតំបន់ភ្នំដងរែក និងតំបន់ខ្ពស់រាងភាគឦសានប្រទេសកម្ពុជានិងខាងត្បូងប្រទេសឡាវ៕