(ភ្នំពេញ)៖ ការទម្លាក់គ្រាប់បែក គឺជាប្រតិបត្តិការយោធាដែលបង្កសោកនាដកម្មដ៏ខ្លោចផ្សាបំផុតចំពោះមនុស្សជាតិ។ តើប្រទេសណាដែលរងការទម្លាក់គ្រាប់បែកច្រើនជាងគេ?
ប្រទេសដែលរងការទម្លាក់គ្រាប់បែកខ្លាំងបំផុតក្នុងពិភពលោក គឺប្រទេសឡាវ។ ចាប់ពីចន្លោះខែឧសភា ឆ្នាំ១៩៦៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៧៣ គ្រាប់បែកគ្រប់ប្រភេទប្រមាណ២.២៦លានតោន របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ត្រូវបានទម្លាក់នៅតាមបណ្តោយផ្លូវលំហូជីមិញ ដែលជាផ្លូវផ្គត់ផ្គង់សម្ភារយោធាក្នុងសម័យសង្គ្រាមវៀតណាម។ ផ្លូវលំនេះដែរគឺតភ្ជាប់ពីប្រទេសវៀតណាមខាងជើង ដោយឆ្លងកាត់ប្រទេសឡាវ ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាមខាងត្បូង។ ប្រទេសកម្ពុជាក៏រងគ្រោះមិនតិចដែរក្នុងសម័យសង្គ្រាមវៀតណាមនោះ។ បើយោងតាមអង្គការ CMAC ប្រទេសកម្ពុជារងនូវការទម្លាក់គ្រាប់បែកពីអាមេរិកដល់ទៅ ៤.០៣លានតោន ដែលធ្វើឲ្យចំនួននេះច្រើនជាងចំនួននៅប្រទេសឡាវទៅទៀត៕