(ភ្នំពេញ)៖ ក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ គឺមានរបាយការណ៍ថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ករណី។ ជាមួយគ្នានេះ រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។

ដូច្នេះថ្ងៃនេះ Fresh News នឹងបង្ហាញពីមូលហេតុនៃការកើតជំងឺមហារីក និងវិធីបង្ការ ដោយដកស្រង់ពីគេហទំព័ររបស់អង្គការសុខភាពពិភពលោក (WHO)។

មូលហេតុនៃការកើតជំងឺមហារីក មានកត្តា ៤សំខាន់ៗ រួមមាន៖

១៖ តំណពូជ
២៖ សារធាតុបង្កមហារីកផ្នែករាងកាយ ដូចជា វិទ្យុសកម្មនៃកាំរស្មីអ៊ុលត្រាវីយូឡេ
៣៖ សារធាតុបង្កមហារីកគីមី ដូចជា អាបេស្តូស (asbestos) សមាសធាតុផ្សែងនៃថ្នាំជក់ គ្រឿងស្រវឹង សារធាតុអាហ្វឡាតុកស៉ីន (សារធាតុពុលក្នុងអាហារ) និងអាសេនិច (សារធាតុពុលក្នុងទឹក)
៤៖ សារធាតុបង្កមហារីកជីវសាស្ត្រ ដូចជា ឆ្លងពីមេរោគមួយចំនួន បាក់តេរី ឬក៏ប៉ារ៉ាស៉ីត។

វិធីបង្ការជំងឺមហារីក រួមមាន៖

១៖ កុំប្រើប្រាស់ថ្នាំជក់
២៖ រក្សាទម្ងន់រាងកាយឲ្យបានល្អ
៣៖ ទទួលទានអាហារសុខភាព ទាំងផ្លែឈើ និងបន្លែ
៤៖ ហាត់ប្រាណឲ្យបានជាប់ជាប្រចាំ
៥៖ កុំសេព ឬកាត់បន្ថយគ្រឿងស្រវឹង
៦៖ ចាក់ថ្នាំបង្ការមេរោគ HPV និងជំងឺរលាកថ្លើមប្រភេទ B បើសិនជាអ្នកស្ថិតនៅក្នុងក្រុមណាមួយនៃពីរមុខនេះ
៧៖ ចៀសវាងការប៉ះពាល់នឹងវិទ្យុសកម្មនៃកាំរស្មីអ៊ុលត្រាវីយូឡេ
៨៖ ធានាការប្រើប្រាស់វិទ្យុសកម្មប្រកបដោយសុវត្ថិភាព និងសមស្របក្នុងការថែទាំសុខភាព (សម្រាប់គោលបំណងវិនិច្ឆ័យរោគ និងការព្យាបាលជំងឺ)
៩៖ កាត់បន្ថយជាអប្បបរមានៃវិទ្យុសកម្មអ៉ីយ៉ូដ
១០៖ កាត់បន្ថយការប៉ះពាល់នឹងការបំពុលបរិយាកាសខាងក្រៅ និងការបំពុលខ្យល់ក្នុងផ្ទះ រួមទាំងរ៉ាដុន (ឧស្ម័នវិទ្យុសកម្មដែលកើតពីសារធាតុអ៊ុយរ៉ាញ៉ូម ដែលកកកុញនៅក្នុងអគារ ផ្ទះ សាលារៀន និងកន្លែងធ្វើការ)៕⁩